header ads

Sponsor

ក្រោយរៀបការហើយគេធ្លាប់តែឃើញថៅកែពេជ្រ ទ្រី ដាណា បង្ហាញពីភាពរីករាយនិងស្រស់ ស្រាយដោយបានស្វាមីក្មេងយល់ចិត្តនិងថ្នាក់ថ្នមដូចក្មេងតូចគ្រប់ពេល ។ ប៉ុន្តែថ្មីៗនេះអ្នកលក់អនឡាញរូបនេះបែរជាឡាយវីដេអូបង្ហាញពីអារម្មណ៍ពិបាកចិត្តចំពោះចំពោះបុគ្គលិករប ស់ខ្លួនទៅវិញ។


មួយរយៈចុងក្រោយនេះរឿងរ៉ាវរបស់លោកស្រី ទ្រី ដាណា និងស្វាមីហាក់មានការស្ងប់ស្ងាត់ពោលមិនមានរឿងអ្វីប្លែកឬទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមនោះទេ ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ថ្មីៗនេះថៅកែពេជ្ររូបនេះបែរជាត្អូញត្អែរនៅក្នុងការឡាយវីដេអូមួយថារាល់ថ្ងៃលោកស្រីពិតជាមានការពិបាកចិត្តខ្លាំងពេលខ្លះមានអារម្មណ៍ថាស្ត្រេសនិងចង់ឆ្កួតម្តងៗរឿងបុគ្គលិកក្រោមឱវាទ។

លោកស្រីនិយាយថាបុគ្គលិករបស់ខ្លួនធ្វើការយឺតធ្វើការតែមុខលោកស្រីពេលមិននៅអត់ធ្វើទេ។ទាំងនេះហើយធ្វើឱ្យលោកស្រីចង់ទម្លាក់ចោលលែងចង់ដំណើរការរកស៊ី តែយ៉ាងណាលោកស្រីក៏បានបញ្ជាក់ថាមិនទាំងអស់ទេក៏មានបុគ្គលិកខ្លះល្អដែរ ។

មិនមែនជាលើកដំបូងទេកន្លងមកគេធ្លាប់ឃើញថៅកែពេជ្ររូបនេះបង្ហាញការមិនពេញចិត្តចំពោះបុគ្គលិករបស់ខ្លួនដែលធ្វើការងារយឺតយ៉ាវជាសាធារណៈតាមបណ្តាញសង្គម ។ ក្រោយរៀបការរួចលោកស្រី ទ្រី ដាណា តែងបង្ហាញនូវភាពផ្អែមល្ហែមនិងក្តីសុខមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ តែគួរឱ្យស្តាយរហូតមកដល់ពេលនេះលោកស្រីនិងស្វាមីមិនទាន់បានទទួលសមាជិកទៅតាមប្រាថ្នានៅឡើយទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post