header ads

Sponsor

ដូចអាយ៉ៃឆ្លើយឆ្លងមុននេះបន្តិចតារាសម្តែង ចន ច័ន្ទលក្ខិណា បានបោះសម្តីទៅលោក គួច ខេវិន ថាពេលនេះម៉ោងនេះអាចជួបគ្នាផ្លូវណាក៏បានព្រោះអ្នកនាងស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសំដីស្រីជិត ៦ឆ្នាំហើយ ។ ការលើកឡើងបែបនេះក្រោយលោក គួច ខេវិន បានសម្តែងការខឹងសម្បារនឹងបាននិយាយថាលោកមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តីជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍ដែលសំដៅទៅលើអ្នកនាង ចន ច័ន្ទលក្ខិណា ។

គេចាំបានថាក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រកាសស្វាគមន៍ដល់ការចុះឈ្មោះបោះឆ្នោតសម្រាប់ជ្រើសរើសប្រធានសមាគមអណត្តិថ្មីនេះនឹងសំណូមពរឱ្យលោក គួច ខេវិន កែប្រែការជេរបញ្ចោរមនុស្សស្រីដែលជាគំរូមិនល្អនោះ។ បានធ្វើឱ្យលោក គួច ខេវិន តបមកវិញនៅមុននេះបន្តិចថា«ត្រឡប់មកដល់ស្រុកកំណើតវិញ បើកfacebook មើល? អូហ៍! មានជនអគតិ អត់គំនិត គ្មានកំណើត ចរឹកថោកណានោះបានយកpageរបស់ខ្ញុំដែលមានរូបភាពអ្នកម្តាយ បងប្អូនមិត្តភក្តិខ្ញុំដើរកំសាន្តឯស្រុកថៃshareទៅឲ្យក្រុមចចកមាត់ស្អុយគំរង់អាសោចិ៍ហែកហួរបន្ទរប្រមាថមិនស្គាល់សិលធ៌មជាមនុស្ស។ខ្ញុំមិនដឹងថាពួកគេនោះមានម្តាយឪពុក ទូន្មានប្រៀន ប្រដៅដល់កម្រិតណា?បានរៀនសូត្រត្រឹមណាទើបបានជាគ្មានសតិជាមនុស្សយ៉ាងអីចឹង?


បើយករូបខ្ញុំម្នាក់ឯងដែលជាអ្នកធ្វើការងារសិល្បៈខ្ញុំទៅshareខ្ញុំក៏មិនថា តែនេះវាប៉ៈពាល់ដល់កិត្តិយសម្តាយខ្ញុំបងខ្ញុំមិត្តខ្ញុំដែលមិនមែនជាជាជនសាធារណៈ?អំពើបែបនេះវាបង្ហាញច្បាស់ណាស់ថាពួកនោះគ្មាននរណាអប់រំ ទូន្មានប្រៀនប្រដៅ ខ្លៅមិនបានចូលសាលារៀនទើបមានចរឹកមាយាទធូរថ្លៃអ៊ីចឹង! ។ កាលពីដើមខែលោកជំទាវម៉ាក់ ហ៊ុន ស៊ីណាត លោកបានផ្តល់នូវអនុសាសន៍ដ៏ថ្លៃថ្នូរនិងប្រកបដោយគុណធ៌មសិលធ៌មជាអ្នកចាស់ទុំថាឲ្យអ្នកសិល្បៈទាំងអស់បញ្ឈប់ការជេរប្រមាថ ហែកហួរគ្នាតាមfacebook ត្រូវជួបដោះស្រាយគ្នាដោយសន្តវិធី ឲ្យថ្លៃថ្នូរ---។ចុះហេតុអ្វីបានជាពួកនោះស្តាប់មិនបាន ដូចក្របីស្តាប់គេផ្លុំខ្លុយ ហើយផ្គើនថែមទៀតអ៊ីចឹង??? ខ្ញុំមិនមានចេតនាជ្រលក់មាត់ឲ្យប្រឡាក់សម្តី ជាមួយចចកមាត់ស្អុយគំរង់មហាអាសោចិ៍នោះទេ តែចង់ជំរាបមិត្តៗសិល្បករសិល្បការនី បងប្អូនមហាជនឲ្យបានជ្រាបតែប៉ុណ្ណោះ!»។

ក្តៅដូចបាយពុះអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានតបមកលោក គួច ខេវិន ភ្លាមៗថា«ថ្ងៃនេះជាថ្ងៃសិរីសួស្តីរបស់ខ្ញុំ បងផុសតាមចិត្ត តែខ្ញុំចង់ប្រាប់ថា ជិត6ឆ្នាំដែលខ្ញុំមិនដែលតបបងសោះ ខ្ញុំសូមប្រកាសថា ពេលនេះ ម៉ោងនេះ យើងអាចជួបគ្នាផ្លូវណាក៏បាន ជិត 6ឆ្នាំដែលខ្ញុំស្ងៀមស្ងាត់ជាមួយមនុស្សប្រុសសំដីស្រីគឺខ្ញុំត្រូវក្លាយជាជនអាក្រក់ កុំរុញអោយស្រីម្នាក់នេះដើរដើរបុកជញ្ជាំងគ្មានអ្វីអាក្រក់ជាងសត្វពស់ដែលតាំងខ្លួនជាសត្វពង្រូលទេ គឺខ្ញុំសុំជូនពានរង្វាន់តារាសំដែងប្រចាំឆ្នាំ 2025 ជូនទៅបង»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post