header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមដោយកាលពីយប់មិញនេះអតី តភរិយារបស់ឧកញ៉ា យឹម តាស្រង់ បានចេញមុខឡាយវីដេអូទាំងយប់នឹងសុំឱ្យអតីតស្វាមីកុំលាបពណ៌ខ្លួនដើម្បីឱ្យមហាជនមើលមកថាអ្នកនាងជាម្តាយមិនមានទំនួលខុសត្រូវអីព្រោះអ្នកនាងមិនទាន់ស្លាប់ទៅណាទេ ។


គេចាំបានថាម៉ាក់ អ៊ីអ៊ី និងស្វាមី យឹម តាស្រង់ បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាននៅក្នុងកម្មវិធីមួយ។ ក្នុងនោះ ម៉ាក់អ៊ីអ៊ី បាននិយាយពីផ្តើមស្នេហ៍ដំបូងថាមូលហេតុដែលលោកស្រីចាប់អារម្មណ៍និងស្រឡាញ់ឧកញ៉ា យឹម តាស្រង់ ដោយសារមើលឃើញថាជាមនុ ស្សមានការងារម៉ត់ចត់ហើយអ្វីដែលពិសេសគឺលោកស្រីអាណិតដល់ឧកញ៉ាដែលជាមនុស្សប្រុសដែលមានទំនួលខុសត្រូវមើលថែទាំកូនបួននាក់តែម្នាក់ឯងដែលមើលទៅដូចជាកម្សត់និងឯការទើបលោកស្រីចង់ចូលមកបំពេញចំណុចខ្វះខាតទាំងនេះ។

ជាមួយនឹងការលើកឡើងរបស់អ្នកជំនួញអនឡាញ ម៉ាក់អ៊ីអ៊ី នៅក្នុងការសម្ភាសនេះបានធ្វើឱ្យអ្នកនាង សុគន្ធ ដែលជាអតីតភរិយារបស់ឧកញ៉ា យឹម តាស្រង់ និងជាម្តាយរបស់កូនប្រុសទាំងបួនបានចេញមកឡាយវីដេអូបកស្រាយពីរឿងទាំងនេះទាំងអារម្មណ៍ខឹងសម្បារ។អ្នកនាងបានលើកឡើងថាអ្នកនាងមិនចង់បំពុលសង្គមទេ តែសុំឱ្យកុំឱ្យអតីតស្វាមីលាបពណ៌មកលើខ្លួនព្រោះតែចង់បានView ពីមហាជននឹងចង់លើកតំកើងប្រពន្ធក្រោយថាជាម្តាយចុងល្អ ។ អ្នកនាងបានបន្ថែមថាអ្នកនាងមិនមែនជាម្តាយគ្មានទំនួលខុសត្រូវបោះបង់ចោលកូនទាំងបួនទេ ពោលកូនៗចិញ្ចឹមរួមគ្នាគ្មាននរណាចិញ្ចឹមផ្តាច់មុខឡើយ ។

មូលហេតុដែលអ្នកនាងឱ្យកូនៗទៅ យឹម តាស្រង់ ជាឪពុកចិញ្ចឹមដោយសារអ្នកនាងចង់ឱ្យកូនរៀននៅសាលាថ្លៃនិងមានអនាគតល្អព្រោះដឹងថាបើកូននៅជាមួយអ្នកនាងគ្មានសមត្ថភាពរកប្រាក់រាប់ម៉ឺនដុល្លារឱ្យកូនរៀននៅសាលាល្អឡើយ ។ ណាមួយអ្នកនាងក៏ដឹងថាឧកញ៉ា យឹម តាស្រង់ ស្រឡាញ់កូនណាស់។ណាមួយពេលឱ្យកូនទៅរស់នៅជាមួយឪពុកគឺកូនធំៗអស់ហើយមិនមែនពេលកូននៅតូចនោះទេហើយអ្នកនាងក៏យកកូនទៅម្តងមួយៗមិនមែនសរុបទាំងបួននាក់ឡើយ ។

ជាចុងក្រោយអតីតភរិយាឧកញ៉ា យឹម តាស្រង់ បានបន្តថាបើយើងបែកគ្នាហើយរស់នៅរៀងខ្លួនចុះពេលសម្ភាសឬធ្វើវីដេអូអ្វីកុំប៉ះពាល់ដល់អ្នកនាងហើយកុំនិយាយយកល្អខ្លួនឯងឱ្យមហាជនមើលមកថាអ្នកនាងជាម្តាយគ្មានទំនួលខុសត្រូវជាម្តាយបោះបង់ចោលកូនអីព្រោះសព្វថ្ងៃអ្នកនាងនៅតែមានសកម្មភាពពាក់ព័ន្ធជាមួយកូនៗរហូត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post