header ads

Sponsor

ក្រៅពីតារាពហុជំនាញ ខាត់ សុឃីម លោក អ៊ឹម ជីវ៉ា ក៏ត្រូវបានអ្នកសិល្បៈក៏ដូចជាអ្នកលេងបណ្តាញសង្គមមួយចំនួនមើលឃើញថាលោកស័ក្តិសមឈរនៅក្នុងតំណែងជាប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីនេះ ។ ប៉ុន្តែយ៉ាងណាលោក អ៊ឺម ជីវ៉ា បានច្រានចោលចំពោះការឈរឈ្មោះនៅក្នុងតំណែងនេះ តែសុំស្នើឱ្យមាន៨ចំណុចសម្រាប់ប្រធានសមាគមសិល្បៈនៅក្នុអណត្តិថ្មីនេះ។ 

លោក អ៊ឹម ជីវ៉ា ក៏ត្រូវបានគេមើលឃើញថាលោកមានសកម្មភាពមនុស្សធម៌ច្រើន ជាពិសេសចំពោះអ្នកសិល្បៈដែលជីវភាពខ្សត់ខ្សោយនឹងមានជំងឺជាដើម ។ ពេលខ្លះគេតែងឃើញលោកមានមុខមុនគេនៅក្នុងកម្មវិធីរបស់អ្នកសិល្បៈដែលទទួលមរណភាពជាដើម។ដោយសារសក ម្មភាពទាំងនេះហើយទើបមានការលើកឡើងថាលោក អ៊ឹម ជីវ៉ា ក៏មានភាពស័ក្តិសមនៅក្នុងតំណែងជាប្រធានសមាគមសិល្បៈនេះផងដែរ ។ ប៉ុន្តែយ៉ាងណាលោកបានច្រានចោលចំពោះតំណែងនេះដោយបានរៀបរាប់ថា«មួយរយៈនេះឃើញគេយករូបខ្ញុំទៅបង្ហោះថាខ្ញុំឈឈ្មោះជាប្រធានសមាគមសិល្បករខ្មែរខ្ញុំសុំបដិសេដថាខ្ញុំមិនឈរឈ្មោះជាបេក្ខភាពប្រធានសមាគមនជាដាច់ខាត ខ្ញុំបាទ អ៊ឹម ជីវ៉ា សូមរស់ជីវិតបែបខ្ញុំ ខ្ញុំនៅតែជួយដល់សិល្បៈចាស់ៗនិងខ្វះខាតដដែលតែខ្ញុំមិនឈរឈ្មោះឬទទួលយកតំណែងណាមួយក្នុងសមាគមសិល្បករខ្មែរទៀតឡើ យ!ទុកអោយក្មេងជំនាន់ក្រោយឬសិល្បៈណាគេចង់ធ្វើអោយគេធ្វើចុះហើយក៏សូមចូលរួមស្វាគមន៍រាល់បេក្ខភាពទាំងឡាយណាដែលឈឈ្មោះក្នុងបានជួយសិល្បៈវប្បធម៌ខ្មែរអ្នកណាជាប់ក៏ស្វាគមន៍សំខាន់អោយតែមានឆន្ទៈជួយសមាគមនមិនបំរើផលប្រយោជន៍ឯកជន ។

 

ជាការសំណូមពរ ដល់អ្នកជាប់លើកក្រោយ ដែលឈរឈ្មោះជាប្រធានសមាគសិល្បករ សូមសំណូមពរ ៨ ចំនុច: 
-១ ត្រូវរកការងារអោយសិល្បករបានធ្វើ ជាជាង ទាល់តែសិល្បៈឈឺ ឬស្លាប់បានយកលុយទៅអោយ ។ 
-២ ពេលសិល្បករមានជម្លោះត្រូវសម្របសម្រួលដោះស្រាយគ្នាក្រៅប្រពន័្ធតុលាការ ។ 
-៣ ត្រូវបញ្ចេញរបាយការរាល់ចំណាយចំនូលប្រចាំខែដល់ក្រុមប្រឹក្សាសមគមនិងសមាជិកអោយដឹង ។ 
-៤ ត្រូវមានប្រាក់ខែឬប្រាក់ឧបត្ថម្ភ ជូនដល់សិល្បករចាស់ជរា ឬសិល្បករបាត់បង់សមត្ថភាពជារាល់រាល់ខែ ដោយបើកជូន១ខែ២ដង ដើមខែឬចុងខែ ។ 
-៥ ត្រូវមើលរាល់ការស្លៀកពាក់ឬទង្វើរអសីលធម៌របស់សិល្បករដែលផុសលើបណ្តាញសង្គម 
-៦ ត្រូវសហការដៃគូជាមួយក្រុមហ៊ុនតូចធំដើម្បីបង្កើនប្រាកចំនូលដល់សិល្បករអោយមានចំនូល ។ 
-៧ ត្រូវជួយដល់សិល្បករគ្រប់ទម្រង់ដែលកំពុងមានបញ្ហា មានជំងឺ ឬការខ្វះខាត ដោយមិនប្រកាន់បក្សពួក មិនថាអ្នកនោះល្បីមិនល្បីឬមិនប្រកាន់និន្នាការនយោបាយឡើយ ។
-៨ . ធ្វើប័ណ្ណ ប.ស.ស ជូនសិល្បករដែលមានជីវភាពខ្វះខាត 

ជាចុងក្រោយលោក អ៊ឹម ជីវ៉ា បានលើកឡើងថានេះគ្រាន់តែជាសំណូមពររបស់លោក តែប៉ុណ្ណោះ ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post