header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេបានឃើញអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសជំហរចង់ក្លាយជាបេក្ខភាពសម្រាប់ប្រធានសមាគមសិល្បៈនៅក្នុងអណត្តិថ្មីនេះ ដែលធ្វើឱ្យមានការវែកញែកជាច្រើនពីសំណាក់មហាជនទាំងក្នុងនិងក្រៅសិល្បៈ ។ ក្នុងនោះសម្តេចហ៊ុន សែន ក៏បានលើកឡើងនៅមុននេះបន្តិចជុំវិញរឿងនេះ ។ 
មុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសំណេរខ្លីថា«ប្រសិនបើមានការគាំទ្រ ខ្ញុំបាទសូមចូលរួមឈរឈ្មោះជាបេក្ខភាពប្រធានសមាគមសិល្បករខ្មែរ មួយរូបដែរ ដើម្បីចូលរួមចំណែកតាមលទ្ធភាពនិងសមត្ថភាព»។ ជុំវិញការលើកឡើងរបស់អ្នកឧកញ៉ាគេក៏បានឃើញសម្តេច ហ៊ុន សែន បានបញ្ចេញយោបល់ថា«បន្ទាប់ពីបានឃើញអ្នកឧកញ៉ា ឡេងណាវ៉ាត្រា បង្ហាញពីបំណងចង់ឈរឈ្មោះជាប្រធានសមាគមសិល្បៈឲរួចមកខ្ញុំមានអារម្មណ៍កក់ក្តៅសម្រាប់អនាគតសមាគមមួយនេះ។

កន្លងមកក៏ដូចជាបច្ចុប្បន្នខ្ញុំក៏បានរួមចំណែកជួយដល់សិល្បករសិល្បការីនីដែលជួបការលំបាកតាមរយៈសមាគមផងនិងតាមបុគ្គលផងខ្ញុំគិតថាបញ្ហាថវិកាទ្រទ្រង់សមាគមដើម្បីជួយដោះស្រាយការលំបាករបស់សមាគមនៅតែជាបញ្ហាប្រឈមធំ។ដូចនេះប្រសិនបានអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ជាប្រធានសមាគមយើងពិតជាដោះស្រាយបានមួយផ្នែកធំរាប់ទាំងស្នាក់ការធ្វើការរបស់សមាគមផង។ខ្ញុំមិនជ្រៀតជ្រែតលើការបោះឆ្នោតរើសប្រធានសមាគមទេតែដោយសារយើងត្រូវការសិល្បៈដែលមានការសាមគ្គីភាពនិងរីកចម្រើនទៅមុខទើបខ្ញុំផ្តល់ការគាំទ្របែបនេះ»។ 

ជុំវិញប្រសាសន៍របស់សម្តេច ហ៊ុន សែន ក៏មានការគាំទ្រ និងពេញចិត្តហើយមានការប៉ាន់ស្មានថាអណត្តិថ្មីនេះប្រធានសមាគមសិល្បៈប្រហែលជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ហើយ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post