header ads

Sponsor

ក្រោយពីបានរួមរស់ប្រមាណជាជិតបួនឆ្នាំពេលនេះតារាចម្រៀង យឿន ពិសី បានប្រកាសបែកគ្នាជាមួយភរិយាដោយបន្សល់នូវកូនប្រុសស្រីពីររូបជាចំណងដៃ ។ អ្វីដែលគួរឱ្យសរសើរក្រោយចែកផ្លូវគ្នាដើររៀងខ្លួនតារាចម្រៀងរូបនេះថានឹងទទួលខុសត្រូវចិញ្ចឹមកូនទាំងពីរដល់ពេញវ័យ ១៨ឆ្នាំ ។ 

មហាជនមិនតិចទេ តែងសរសើរចំពោះអតីតម្ចាស់ពាននៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia Got’ Talent យឿន ពិសី ដែលមានភរិយាជានារីមានរូបសម្រស់ស្រស់ស្អាតនឹងបានរួមរស់ជាមួយគ្នាយ៉ាងមានក្តិសុខដោយមានកូនៗជាចំណងដៃដល់ទៅពីរនាក់ថែមទៀត។


ធ្លាប់តែឃើញរូបភាពរបស់អ្នកទាំងពីរផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមស្រាប់តែនៅយប់ថ្ងៃទី ២១ កន្លងទៅនេះ យឿន ពិសី បានប្រកាសបែកគ្នាជាមួយភរិយា តែសុំមិនប្រាប់ហេតុផលដោយមិនចង់បំពុលសង្គម ។ យឿន ពិសី បានរៀបរាប់ថា«ជម្រាបសួរពុកម៉ែបងប្អូនខ្ញុំបាទ យឿន ពិសី សូមជម្រាបជូនពុកម៉ែបងប្អូនដែលជា Fan គាំទ្ររូបខ្ញុំបាទទាំងអស់ឱ្យបានជ្រាបថាចាប់ពីពេលនេះតទៅខ្ញុំបាទសូមបញ្ចប់ជីវិតគ្រួសារដែលមានឈ្មោះជាប្ដីប្រពន្ធជាមួយភរិយាខ្ញុំចាប់ពីពេលនេះតទៅ បាទចំពោះហេតុផលខ្ញុំសុំមិនបញ្ចេញបញ្ចូលអ្វីច្រើនទេ ព្រោះខ្ញុំមិនចង់បំពុលសង្គម ហើយខ្ញុំក៏មិនចង់ឱ្យសង្គមមួយនេះច្របូកច្របល់ដោយសាររឿងអស់ទាំងនេះទៀតដែរប៉ុន្តែសម្រាប់កូនៗទាំងពីររបស់ខ្ញុំខ្ញុំនឹងធានាចិញ្ចឹមគាត់និងផ្ដល់អាហារកិច្ចជូនគាត់ចាប់ពីពេលនេះតទៅរហូតដល់គាត់មានអាយុ 18 ឆ្នាំខ្ញុំសង្ឃឹមថាគ្រប់យ៉ាងនិងរក្សាបាននូវសន្តិភាពផ្លូវចិត្តរៀងខ្លួនដោយគ្មានការដាក់សម្ពាធឬបិទសិទ្ធិឬតាមរំខានពីភាគីណាមួយទៀតឡើយខ្លឹមសារដែលខ្ញុំបង្ហោះនៅថ្ងៃនេះខ្ញុំសុំស្ងប់ស្ងាត់ចាប់ពីពេលនេះតទៅ ចំពោះរឿងគ្រួសារជីវិតជាប្ដីប្រពន្ធមួយនេះខ្ញុំសុំមិនបកស្រាយអ្វីច្រើនទៀតទេខ្ញុំបាទសូមអរគុណពុកម៉ែបងប្អូនដោយក្ដីគោរព»។ 

ចំពោះការបញ្ចប់ជីវិតប្តីប្រពន្ធរបស់ យឿន ពិសី បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនជឿថាជីវិតប្តីប្រពន្ធវ័យក្មេងរបស់អ្នកទាំងពីរឈានដល់ផ្លូវបែកគ្នាបែបនេះសោះ ។ គេចាំថា យឿន ពិសី បានរៀបការទៅតាមប្រពៃណីខ្មែរជាមួយភរិយាដែលមានអាយុបងលោកពីរឆ្នាំដែលមានមុខរបរជាជាងអ៊ុតសក់កាលពីអំឡុងខែមេសាឆ្នាំ ២០២១ កន្លងទៅ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post