header ads

Sponsor

ខណៈអ្នកសិល្បៈជាច្រើនកំពុងវែកញែកនិងបញ្ចេញយោបល់រឿងបេក្ខភាពប្រធានសមាគមសិល្បៈសម្រាប់អណត្តិថ្មី តែតារាសម្តែង អ៊ឹង និមល បែរជាមិនខ្វល់ខ្វាយដោយនាងកំពុងគ្រាំទ្រូងនិងហួសចិត្តដែលយកប្រាក់ទៅទិញផ្ទះលំហែរ តែ៤ឆ្នាំហើយនៅតែជាដីនៅឡើយ។ ស្រីស្អាតរូបនេះថាតម្លៃមិនថ្លៃទេ តែជាញើសឈាមដែលនាងខំរកកន្លងមក។


តារាសម្តែង អ៊ឹង និមល ត្រូវបានគេស្គាល់ថាជាប្អូនស្រីរបស់ពិធីករលោក អ៊ឹង រដ្ឋា បានបង្ហោះសាររៀបរាប់នៅក្នុងបណ្តាញសង្គមថា «បងនៅចេញជារូបរាងខ្លះ ខ្ញុំវិញនៅជាដីសុទ្ធ បង់៤ឆ្នាំហើយ តាំងពី 2020អត់មានផ្ទះ គ្រាំទ្រូងនិយាយមិនចេញ ហើយនៅមានមុខមកអោយឯងបង់បណ្តើរៗ ទៀតហាស់ យកអីមកគិតម្ចាស់បុរីខ្លះ ហ្នឹង ខ្ញុំបង់ជាផ្ទះលំហែរបឹងកាឡូទេហើយវាក៍មិនថ្លៃដែរតែញើសឈាមរបស់ខ្ញុំ ខំបង់ទាំងអំឡុងពេល covid មិនដែលខានសោះ ខ្ញុំអត់ដែលមាត់ទេ តែបើកាលណាធ្វើស្រែលើខ្នងគេពេក បើកបង្ហាញពីក្រុមហ៊ុនហើយ ក៍ឈប់ចង់សំរួលទៀតដែរ ប្រាប់អោយហើយ»។

ទោះបីជាមានការលើកឡើងបែបនេះក្តី តែ អ៊ឹង និមល មិនបានប្រាប់ថាឈ្មោះក្រុមហ៊ុនដែលនាងបានទិញផ្ទះលំហែនោះទេដោយអះអាងថានៅទុកមុខឱ្យបន្តិចសិន ។ មិនមានមែនតែ អ៊ឹង ​និមល ទេចុងក្រោយនេះគេឃើញអ្នកសិល្បៈជាច្រើនដែលមានទាំងក្នុងនិងក្រៅប្រទេសបានសម្តែងការខកចិត្តដែលមិនទាន់បានទទួលផ្ទះដូចក្តីប្រាថ្នាក្រោយបានបង់ប្រាក់ផ្តាច់ជាច្រើនឆ្នាំ ។

អ៊ឹង និមល ក៏ជាតារាសម្តែងនិងចម្រៀងដែលមានរូបរាងស្រស់ស្អាតម្នាក់ហើយពេលខ្លះនាងក៏បានបង្ហាញវត្តមាននៅក្នុងការកម្មវិធីដើរម៉ូដផងដែរ ។ រហូតមកដល់ពេលនេះ អ៊ឹង និមល មិនទាន់បើកបង្ហាញមុខមាត់គូស្នេហ៍ឱ្យអ្នកគាំទ្របានឃើញទេបើទោះកន្លងមកមានការលើកឡើងថាហាន់នីរបស់ស្រីស្អាត អ៊ឹង និមល ជាលោក ចន ច័ន្ទដារ៉ា ប្អូនប្រុសរបស់តារាសសម្តែង ចន ច័ន្ទលក្ខិណា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post