header ads

Sponsor

សម្រាប់បច្ចុប្បន្នសិល្បករចាប៉ីដងវែងជើងចាស់មានមិនច្រើនប៉ុន្មានទេដែលមានដូចជាលោក ព្រឹទ្ធាចារ្យ គង់ ណៃ  ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ព្រឹទ្ធាចារ្យ ម៉ម សុន ព្រឹទ្ធាចារ្យ កែវ ប៉ិច  និងព្រឹទ្ធាចារ្យ ម៉ម សុន ជាដើម។ក្នុងចំណោមព្រឹទ្ធាចារ្យទាំងនោះព្រឹទ្ធាចារ្យខ្លះក៏បានទទួលមរណភាពហើយខ្លះក៏បានចូលនិវត្តន៍ និងខ្លះទៀតនៅបន្តចាប់អាជីពនេះនៅឡើយ។ ប៉ុន្តែអ្វីដែលគួរឱ្យសោកស្តាយសម្រាប់មហាជននោះថ្មីៗព្រឹទ្ធចារ្យចាប៉ឺដងវែង កែវ ប៉ិច បានទទួលមរណភាពហើយ ។

បើតាមផេកមួយដែលមានឈ្មោះថា ចាប៉ីដងវែង បានបង្ហោះរូបភាពរបស់ព្រឹទ្ធាចារ្យ កែវ ប៉ិច  ភ្ជាប់ដោយសាររំលែកទុក្ខថា«ថ្ងៃនេះ ពិតជាសោកស្តាយពន់ពេកដោយទទួលបានដំណឹងថាសិល្បករផ្នែកចាប៉ីដងវែង ព្រឹទ្ធាចារ្យ កែវ ប៉ិច បានទទួលមរណភាពនៅស្រុកកំពង់ត្រាច ខេត្តកំពត ដោយរោគាពាធការស្លាប់របស់លោកព្រឹទ្ធាចារ្យ ជាការបាត់បង់ធនធានមរតកមនុស្សរស់ផ្នែកចាប៉ីដងវែងម្នាក់ទៀត ដែលមកដល់បច្ចុប្បន្ននេះ ព្រឹទ្ធាចារ្យផ្នែកចាប៉ីដងវែង នៅមានវត្តមានតិចតួចបំផុត។សូមបដិសន្ធិវិញ្ញាណលោកតាព្រឹទ្ធាចារ្យបានទៅកាន់សុគតិ២១. ០២. ២០២៤»។


ជុំវិញការទទួលមរណភាពរបស់ ព្រឹទ្ធាចារ្យចាប៉ីដងវែង កែវ ប៉ិច បានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសដែលដែលស្រឡាញ់និងចូលចិត្តស្តាប់ចាប៉ីដងវែងបានបង្ហាញការសោកស្តាយ និងចូលរួមរំលែកចំពោះការបាត់បង់ធនធានមនុស្សដ៏សំខាន់រូបនេះផងដែរ ។ គួររំឮក ថា ឧបករណ៍តន្ត្រីបុរាណចាប៉ីដងវែងត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៃមនុស្សជាតិកាលពីថ្ងៃទី ៣០វិច្ចិកា ២០១៦កន្លង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post