header ads

Sponsor

លោក កែវ វាសនា ត្រូវបានគេចាត់ទុកជាតារាចម្រៀងដែលមានជីវភាពហាយសូរក្នុងចំណោមតារាល្បីៗមួយចំនួន ហើយអ្វីដែលជាសំណាងនោះលោកមិនត្រឹមមានភរិយាដែលមានសម្រស់ស្អាតប៉ុណ្ណោះទេថែមទាំងជាអ្នករកស៊ីអនឡាញជោគជ័យនិងពូកែថែមទៀត។ យ៉ាងណាមិញមុននេះបន្តិចភរិយារបស់តារាចម្រៀងរូបនេះបានសម្ញែងរថយន្តស៊េរីទំនើបដែលមានតម្លៃក្បែរ1M ឯណោះ។


ពេលនេះតារាចម្រៀង កែវ វាសនា កំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយភរិយានិងកូនប្រុសស្រីដែលគួរឱ្យស្រឡាញ់ក្នុងជីវភាពយ៉ាងហ៊ឺហា ។ ដ្បិតភរិយាជាអ្នករកស៊ីអនឡាញដែ លមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមក្តី តែបច្ចុប្បន្ន កែវ វាសនា នៅតែបន្តប្រឡូកនៅក្នុង អាជីពចម្រៀងនៅក្នុងផលិតកម្មសាន់ដេជាធម្មតា ។ អ្វីដែលគួរឱ្យសរសើរទោះបីមានរថយន្តស៊េរីខ្ពស់ច្រើនគ្រឿងទៅហើយក្តី តែមុននេះបន្តិចភរិយារបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានបង្ហាញរូបភាពរថយន្តទំនើបលំដាប់អភិជនពណ៌ក្រហមស្រស់ដែលមានតម្លៃជិតមួយលានដុល្លារភ្ជាប់ដោយសារខ្លីតែមានន័យជ្រៅបែបឌឺដងថា «ស្វាគមន៍សមាជិកថ្មីគ្មានឡានថ្លៃអួតនឹងគេទេមានតែឡានជិត1Mនឹងអែង»។

ជុំវិញការបើកបង្ហាញសមាជិកថ្មីដែលមានតម្លៃកប់ពពកបែបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមក៏ដូចជាអ្នកសិល្បៈបានបង្ហាញការត្រេកអរចំពោះភាពជោគជ័យរបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ ។ មិនមែនមានតែរថយន្តមួយគ្រឿងនេះទេ លោក កែវ វាសនា និងភរិយាមានរថយន្តស៊េរីទំនើបជាច្រើនគ្រឿងចតពេញក្នុងផ្ទះ។

ក្រៅពីការងារសិល្បៈជារឿយៗគេតែងឃើញលោក កែវ វាសនា ឡាយវីដេអូ ឃោសនាផលិតផលរបស់ភរិយាខ្លួន។ មានការលើកឡើងថាតារាចម្រៀង កែវ វាសនា គឺជាបុរសមានសំណាងព្រោះលោកនៅតែប្រកបអាជីពសិល្បៈដែលខ្លួនស្រឡាញ់ដោយមិនមានការប្រច័ណ្ឌឬហួងហែងពីភរិយាឡើយ ។ បើក្រឡេកមើលកូនស្រីទីពីររបស់លោកឯណេះវិញមិនត្រឹមមានមុខមាត់គួរឱ្យស្រឡាញ់ប៉ុណ្ណោះទេថែមទាំងមានទេពកោសល្យសិល្បៈដូចលោក កែវ វាសនា ជាឪពុកផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post