header ads

Sponsor

ភ្នំពេញ៖ រថយន្ដ ស៊េរី ទំនើប  ម៉ាក Lamborghini ពាក់ ស្លាក លេខ  កម្ពុជា  F.R.999   បេីក លឿន  ទៅ បុក ម៉ូតូ អ្នក ដឹកជញ្ជូន អនឡាញ ពី ក្រោយ ពេញ ទំហឹង  បណ្តាល ឲ្យ បោក ក្បាល ស្លាប់ ភ្លាម  នៅ និង កន្លែង កេីត ហេតុនោះមិនមែន PA FIDO នោះទេគឺបុរសឈ្មោះ ហ្វូរ សុងហ័រ ដែលមានកម្រិតជាតិ អាកុលក្នុងខ្លួនរហូតដល់ 0.86 mg/L។ នេះបើតាមការបញ្ជាក់ពីលោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ។


ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅ វេលា ម៉ោង ១  រំលង អធ្រាត្រ ឈាន ចូល  ថ្ងៃ ទី ២៣ ខែកុម្ភៈ  ឆ្នាំ ២០២៤   ស្ថិត តាម បណ្ដោយ ផ្លូវ សហព័ន្ធ រុស្ស៊ី  ទល់មុខធនាគារ អេស៊ីលីដា ចំណុចភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ  រាជធានី ភ្នំពេញ ។ 

សពរងគ្រោះ ឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ជិះ ម៉ូតូ ម៉ាក ហុងដាឌ្រីម ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប1V-9127 ។

ដំណើរ រឿង មុន ពេល កេីត ហេតុ  គេឃើញ យុវជន អ្នក ដឹក ជញ្ជូន អនឡាញ ម្នាក់  ជិះ ម៉ូតូ ធ្វើ ដំណើរ តាមបណ្ដោយ មហាវិថី  សហព័ន្ធ រុស្ស៊ី  ទិសដៅ ពី កេីត ទៅ លិច   ក៏ ត្រូវ រថយន្តម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជាS.R.999 ធ្វើដំណើរស្របទិសគ្នាក្នុងល្បឿនលឿន  ទៅបុកម៉ូតូរងគ្រោះពីក្រោយពេញទំហឹងបណ្ដាលឲ្យខ្ទៀតម៉ូតូជាច្រើនម៉ែត្រ ស្លាប់ អ្នក បេីក បរ ម៉ូតូ ភ្លាមៗ នៅ និង កន្លែង កេីត ហេតុ  ។   បន្ទាប់ពីបង្កហេតុ  រថយន្តបង្កបានព្យាយាមបើករត់គេចខ្លួនចេញពីផ្លូវសហព័ន្ធរុស្ស៊ីចូលផ្លូវ២០០៤  ឆ្ពោះទៅផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទុក រថយន្ដ ចោល រត់ឡេីង ទៅ រថយន្ដ  BMW ពាក់ ស្លាក លេខ  កម្ពុជា  Mr.TOMI មួយគ្រឿង ទៀត ដើម្បី រត់ គេច ខ្លួន  តែ ត្រូវ សមត្ថកិច្ច ឃាត់ បញ្ជូន ទៅ អធិកា ខណ្ឌ ពោធិ៍ សែនជ័យ ដេីម្បី ធ្វើ ការសួរនាំ និង បន្ត តាម នីតិវិធី ច្បាប់ ។

ក្រោយកេីត ហេតុ សមត្ថកិច្ច ជំនាញ ចរាចរណ៍ ផ្លូវគោក នៃ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ចុះ មក ធ្វើ ការ វាស់ វែង យក រថយន្ដ  និង ម៉ូតូរក្សាទុក រង់ចាំ ការ ដោះស្រាយ នៅ ពេល ក្រោយ ។ រីឯ សព ជន រងគ្រោះ ប្រគល់ ឲ្យ សាច់ ញាតិ យកទៅ ធ្វើ បុណ្យ តាម ប្រពៃណី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post