header ads

Sponsor

ពេលនេះអ្នកនាង សុគន្ធ ដែលត្រូវគេដឹងថាជាអតីតភរិយារបស់ឧកញ៉ា​ យឹម តាស្រង់ បានចេញមុខសុំទោសចំពោះការឡាយវីដេអូរបស់ខ្លួនកាលពីពេលថ្មីៗនេះដោយអះអាងថាអ្នកនាងស្តាប់ខ្លឹមសារច្រឡំ ។ ការចេញមុខសុំទោសរបស់របស់អ្នកនាង សុគន្ធ តាមបណ្តាញសង្គមក្រោយ ម៉ាក់ អ៊ីអ៊ី បានលើកឡើងថានឹងធ្វើតាមផ្លូវច្បាប់។

គេចាំបានថាអ្នកនាង​ សុគន្ធ បានចេញមុខឡាយវីដេអូទាំងខឹងសម្បារក្រោយបានឮការលើកឡើងរបស់ ម៉ាក់អ៊ីអ៊ី នៅក្នុងការសម្ភាសជាមួយអ្នកសារព័ត៌មានថាលោកស្រីស្រឡាញ់ឧកញ៉ា យឹម តាស្រង់ ដោយសារថាជាមនុស្សប្រុសដែលមានទំនួលខុសត្រូវចិញ្ចឹមកូនទាំងបួនតែម្នាក់ឯងមើលទៅកម្សត់ឯកា ។ ក្នុងនោះអ្នកនាង សុគន្ធ បាននិយាយថាសម្តីរបស់ ម៉ាក់ អ៊ីអ៊ី ធ្វើឱ្យមហាជនមើលមកថាអ្នកនាងជាម្តាយបោះបង់កូនគ្មានទំនួលខុសត្រូវពោលកូនទាំងបួនជាការចិញ្ចឹមរួមគ្នារវាងអ្នកនាង និងអតីតស្វាមីមិនមានការចិញ្ចឹមផ្តាច់មុខទេ ។ ជាមួយសម្តីរបស់អ្នកនាង សុគន្ធ បានធ្វើឱ្យមហាជនមួយចំនួនបានបង្ហាញការមិនពេញចិត្តនិងបានរិះគន់ដល់ ម៉ាក់ អ៊ីអ៊ី ជាគូស្នេហ៍ថ្មីរបស់ឧកញ៉ា យឹម តាស្រង់ ។

ក្នុងនាមជាអ្នកជំនួញអនឡាញដែលមានប្រជាប្រិយភាពនិងមិនដែលបង្កើតរឿងបំពុលសង្គមនោះ ម៉ាក់ អ៊ីអ៊ី បានឡាយវីដេអូថាខ្លួនមិនបាននិយាយឱ្យប៉ះពាល់អ្នកណាទេ ហើយលោកស្រីនឹងធ្វើតាមផ្លូវច្បាប់ចំពោះរឿងនេះដើម្បីរកភាពស្អាតស្អំមកវិញព្រោះកន្លងមកលោកស្រីមិនដែលមានរឿងបំពុលសង្គមនោះទេ ។ មិនតែប៉ុណ្ណោះ ម៉ាក់ អ៊ីអ៊ី បាននិយាយថា«កូនរស់នៅជាមួយម្តាយក្រោយយើងត្រូវបង្រៀនកូនឱ្យកូនមកស្តាប់ម្តាយក្រោយមិនមែនបង្រៀនកូនឱ្យ មកស្អប់ម្តាយក្រោយទេ» ។ ម៉ាក់ អ៊ីអ៊ី ថាពីមុនអ្នកណាចិញ្ចឹមកូនៗ មិនខ្វល់ទេ តែសព្វថ្ងៃកូនៗទាំងបួនលោកស្រី និងស្វាមី យឹម តាស្រង់ ជាអ្នកចិញ្ចឹម។ ម៉ាក់ អ៊ីអ៊ី បានបន្ថែមថាកន្លងមកលោកស្រីមិនខឹងរករឿងអ្នកនាង សុគន្ធ ដោយសារលោកស្រីយល់ចិត្តកូនៗមិនមែនលោកស្រីស្លូតនោះទេ ។

អ្វីដែលកត់សម្គាល់ក្រោយការប្រកាសធ្វើតាមផ្លូវច្បាប់ពេលនេះអតីតភរិយាអ្នកនិពន្ធ យឹម តាស្រង់ ក៏បានចេញវីដេអូសុំទោសដោយបានរៀបរាប់ថា«នាងខ្ញុំសុំទោសជាសាធារណៈចំពោះការលើសលស់ក្នុងបណ្តាញសង្គមឱ្យបងប្អូនមានការយល់ច្រឡំហើយជេររិះគន់ទៅលើលោកឧកញ៉ា​យឹម តារាស្រង់ និងម៉ាក់អ៊ីអ៊ី នាំឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់លោកឧកញ៉ា​យឹម តាស្រង់ និងម៉ាក់អ៊ីអ៊ី ហើយ ម៉ាក់ អ៊ីអ៊ី  មិនបាននិយាយថានាងខ្ញុំមិនបានមើលថែកូនទាំងបួននាក់ទេខ្ញុំមើលច្រឡំខ្លឹមសារដោយខ្លួនឯងដូច្នេះបងប្អូនឈប់យល់ច្រឡំ និងជេរម៉ាក់អ៊ីអ៊ីតទៅទៀត»។ គេមិនទាន់ដឹងថាក្រោយអ្នកនាង សុគន្ធ បន្ទន់ឥរិយាបថសុំទោសជាសាធារណៈបែបនេះតើ ម៉ាក់អ៊ីអ៊ី នៅប្រកាន់ជំហរធ្វើតាមផ្លូវច្បាប់ឬបែបណាឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post