header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីបានឃើញការលើកឡើងរបស់លោក ជំទាវ នឹម វណ្ណៈ ឱ្យបងប្អូនអ្នកលេងបណ្តាញសង្គមមានការផ្អាករឿងមួយចំនួនដែលមានដូចជាការប្រឡងបវរកញ្ញា ដោយងាកមកមើលទឹកដីកំពង់លួងដែលជាភូមិបណ្តែតទឹកថាតើមានទេសភាពស្រស់ស្អាតបែបណា ។

ថ្មីៗនេះមានការស៊ែរចែករំលែកព្រោងព្រាតពីសហគមន៍ភូមិបណ្តែតទឹកដែលមានឈ្មោះថាកំពង់លួង ស្ថិតនៅក្នុងខេត្តពោធិ៍សាត់ដែលសហគមន៍ភូមិបណ្តែតទឹកនេះមានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ។មានការលើកឡើងថានៅក្នុងបណ្តាញសង្គមថាប្រជាជនដែលរស់នៅក្នុងសហគមន៍ភូមិបណ្តែតទឹកកំពង់លួងភាគច្រើនជាជនជាតិវៀតណាម។អ្វីដែលកត់សម្គាល់ថ្មីៗនេះលោកជំទាវ នឹម វណ្ណៈ​ដែលជាកូនស្រីរបស់លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះរូបភាពនៅក្នុងភូមិបណ្តែតទឹកកំពង់លួង ដោយភ្ជាប់សំណេរខ្លីដែលមានន័យយ៉ាងស៊ីជម្រៅថា « ផ្អាករឿង Miss Grand Miss ។ល។ ខ្លះទៅបងប្អូន។ងាកមកមើលទេសភាពនៅ កំពង់ហ្លួង យើងវិញម្តង ថាតើទេសភាពស្រស់ស្អាតយ៉ាងណាខ្លះ»។

ជុំវិញការលើកឡើងរបស់លោកជំទាវ នឹម វណ្ណៈ ក៏មានការបញ្ចេញមតិជាច្រើនដោយអ្នកខ្លះបានសម្តែងការពេញចិត្តនិងលាន់មាត់សរសើរដល់លោកជំទាវ ហើយក៏មានការចូលរួមខមិនថា «ពីមុនផ្ទះច្រើនជាងនឹងផង» «ហេតុអ្វី..បណ្តោយដល់បែបនេះមេៗ»«មនុស្សកើតរហូត»«យួន80% ខ្មែរ20% ខ្ញុំឆ្លងទន្លេសាប ទៅរាល់ថ្ងៃ» «គួរតែមានវិធានការហើយ»។ល ។ 

បើតាមការឆ្លើយឆ្លងនៅក្នុងខមិនលោកជំទាវ នឹម វណ្ណៈ បាននិយាយថា« តាមដឹងអោយនៅតែអ្នកមានឯកសារត្រឹមត្រូវដូចជា៧ឆ្នាំអាចចូលសញ្ជាតិខ្មែរបានសំរាប់អ្នកខុសច្បាប់ត្រូវបញ្ជូនចេញមិចក៏មានមកថ្មីទៀតចឹង?»។គួរឱ្យដឹងដែរថាសហគមន៍ភូមិបណ្តែតទឹកកំពង់លួង មានចម្ងាយប្រមាណ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង ១៥៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post