header ads

Sponsor

បើគិតមកដល់ពេលនេះរយៈពេល ៦ឆ្នាំហើយដែល នាយចយ និងភរិយាបានរួមរស់ជាមួយគ្នាដោយទទួលបានកូនប្រុសមួយជាចំណងដៃ ។ អ្វីដែលគួរឱ្យសរសើរជីវិតគូរបស់ពួកគេកាន់តែផ្អែមល្ហែមនិងពោរពេញទៅដោយក្តីសុខ។ នេះបើតាមការរៀបរាប់ពីចំណុចល្អៗរបស់ នាយ  ចយ ពីសំណាក់ភរិយារបស់ខ្លួនជាសាធារណៈនៅក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍គម្រប់ ៦ឆ្នាំរបស់ពួកគេ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានដឹងហើយថាទោះមិនមានរូបសម្បត្តិស្រស់សង្ហា តែ នាយចយ ជាបុរសដែលមានសំណាងព្រោះលោកមានភរិយាជានារីដែលមានសម្រស់ស្អាតហើយក៏ទទួលបានកូនប្រុសមួយដែលគួរឱ្យស្រឡាញ់ថែមទៀតផង ។

ធ្មេចបើកៗអ្នកទាំងពីររៀបការជាមួយគ្នាបាន៦ឆ្នាំ ហើយដែលនៅក្នុងថ្ងៃទី ២៧ នេះជាថ្ងៃខួបអាពាហ៍ពិពាហរបស់ពួកគេ ភរិយារបស់ នាយចយ បានសរសើរដល់សំណាងរបស់ខ្លួនដែលមានស្វាមីល្អដូចតារាកំប្លែង នាយចយ ដោយបាននិយាយថា«រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ 6 ឆ្នាំរបស់ពួកយើង អរគុណបងដែលរួមដំណើរជីវិតជាមួយអូនបំពេញតួរនាទីជាដៃគូរជីវិតដ៏ស្មោះត្រង់ សម្រាប់អូន បងជាមនុស្សម្នាក់ដែលស្អាតទាំងរូបកាយ ចិត្ត នឹងបេះដូងពិតមែន បងផ្ដល់តម្លៃអោយអូនគ្រប់កាលៈទេសៈ ជាពិសេសពេលអូនខឹង ឆេវឆាវម្ដងៗ ក៏បងមិនដែល តតាំង ចង់ឈ្នះ រឺប្រកែកតឹងសសៃកឡើយ…មានច្រើនទៀតដែលរៀបរាប់ពីទង្វើរល្អបងមិនអស់ ចង់ប្រាប់បងថា បងជាចំណែកដែលអូនខ្វះមិនបាននោះទេក្នុងជីវិតនេះ 27.02.2024»។

ជុំវិញការលើកឡើងរបស់ ភរិយា នាយចយ បានធ្វើឱ្យមិត្តភក្តិក៏ដូចជាអ្នកគាំទ្ររបស់ នាយចយ បានចូលរួមត្រេកអរនិងជូនពរឱ្យជីវិតប្តីប្រពន្ធរបស់អ្នកទាំងពីរកាន់តែស្រឡាញ់គ្នារឹងមាំរហូតដល់ចាស់រៀងខ្លួន ។គួរឱ្យដឹងថា នាយចយ ជាតារាកំប្លែងនៅក្នុង នាយក្រឹម តែចុងក្រោយនេះគេមិនសូវឃើញវត្តមាននាយនៅក្នុងការសម្តែងកំប្លែងដូចមុនឡើយ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post