header ads

Sponsor

ថ្មីៗនេះតារាសម្តែង និងជាតារាចម្រៀងជើងចាស់ ព្រីម មន្ថា បានលាន់មាត់ថាអ្នកសិល្បៈរីកដូចផ្សិតគ្មានសាលាគ្មានការប្រឡង ដើម្បីប្រយោជន៍ខ្លួនឯងអីក៏ហ៊ាននិយាយ ។ ការលើកឡើងរបស់តារារៀមច្បងរូបនេះបានធ្វើឱ្យមានទាំងការពេញចិត្តនិងការខមិនផ្សេងៗទៅតាមការយល់ឃើញរៀងខ្លួន។

ព្រីម មន្ថា ត្រូវបានគេស្គាល់ថាជាតារាចម្រៀង និងជាតារាសម្តែងម្នាក់ដែលមានឈ្មោះបោះសំឡេងគួរសមកាលពីជាង ១០ឆ្នាំមុន ។ ប៉ុន្តែពេលនេះអ្នកនាងនៅតែបន្តការងារនេះដែលគេតែងឃើញលេចមុខនៅក្នុងការសម្តែងជាហូរហែរនៅតាមMV និងរឿងភាគទូរទស្សន៍នានា។

អ្វីដែលគួរឱ្យកត់សម្គាល់ខណៈឃើញតារាសិល្បៈជំនាន់ក្រោយរីកដុះដាលជាច្រើនដែលមានទាំងតារាចម្រៀង តារាសម្តែងក៏ដូចជាអ្នកល្បីនៅក្នុងបណ្តាញសង្គមដែលគេហៅថាតារាតិក តុកនោះអ្នកនាង​ ព្រីម មន្ថា ក៏បានបង្ហាញមតិផ្ទាល់ខ្លួនថា «អ្នកសិល្បៈឥឡូវដុះដូចផ្សឹតដុះគ្មានសាលាដុះគ្មានក្រមខណ្ឌដុះគ្មានការប្រឡងដុះពីការលើកបន្ទុបអោយតែចេះអីតិចសិល្បៈដែរគ្មានក្បួនគ្មានច្បាប់បានតែតោងដៃតោងជើងតែស្ករដើម្បីផលប្រយោជន៍ខ្លួនឯងស្អីក៍ហ៊ានធ្វើហ៊ាននិយាយដែរ»។

ជាមួយនឹងទស្សនៈរបស់តារាជើងចាស់រូបនេះក៏មានការគាំទ្រដោយម្នាក់ៗបាននិយាយថា«សិល្ប:មានផ្នែកច្រើន តែរាល់ថ្ងៃឃើញតែផ្នែកសិល្ប:ថត video សម្ដែងមួយទេ ដែលមើលទៅរញ៉េរញៃមែន..»« ទឹកមួយអម្រែក មិនអាចពន្លត់ភ្លើងឆេះកាលបានទេ» «ត្រូវចេះប្រាប់ឱ្យសម្តែងបន្តិចបន្តួចក៏ប្រកាសខ្លួនDirector ប្រើពាក្យ រ៉ាក់គ័រទៅជា ដេគ័រ គិតនិងស្រាវជ្រាវឡើងវិញប្អូនៗ »។ ប៉ុន្តែក៏មានអ្នកខ្លះបានលើកឡើងផ្ទុយពីតារាសម្តែង និងចម្រៀង ព្រីម មន្ថា ថា ទីផ្សារសិល្បៈសេរីគឺបែបនេះហើយសំខាន់ឱ្យតែមានសមត្ថភាព ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post