header ads

Sponsor


គេចាំបានថាអ្នកចម្រៀងអាយ៉ៃជើងចាស់ដែលមានឈ្មោះបោះសំឡេងនាពេលកន្លងមកមានដូចជាតារាកំប្លែង យាយអឿន  យាយ ណយ សំណាង និងយាយយ៉យ ។ ប៉ុន្តែសព្វថ្ងៃអ្នកចម្រៀងអាយ៉ៃទាំងនោះមានវ័យចាស់នឹងមិនអាចបន្តអាជីពនេះទៀតឡើយ  តែក្នុងនោះគេបានឃើញអ្នកស្រី នួន សារី ហៅ យាយយ៉យ នៅបន្តក្នុងអាជីពសិល្បៈ តែអ្នកស្រីបានងាកមកចាប់អាជីពកំប្លែងក៏ដូចជាសម្តែងរឿងខ្លីៗដើម្បីឃោសនាផលិតផលនានាជាមួយ នាយព្រៃក ជាកូនប្រុស ។

ក្នុងនាមជាអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លងដែលមានប្រជាប្រិយភាពម្នាក់អ្នកស្រី នួន សារី បានបង្ហាញការសោកស្តាយនិងព្រួយបារម្ភដោយមិនសូវឃើញមានអ្នកជំនាន់ក្រោយស្នងចម្រៀងអាយ៉ៃបន្តវេនពីអ្នកស្រី ។


តាមរយៈបទសម្ភាសខ្លះៗនៅក្នុងកម្មវិធី V Talk  អ្នកស្រី នួន សារី បានទទួលស្គាល់ថាលំបាកបំផុតការច្រៀងអាយ៉ៃ និងចាប៉ី នេះតែម្តងហើយ។តួយ៉ាងដូចអ្នកស្រី និងលោក ព្រហ្ម ម៉ាញ ត្រូវមានភាពវាងវៃនៅពេលច្រៀងម្តងៗ ជាពិសេសពេលច្រៀងកំប្លុកកំប្លែងហើយត្រូវឆ្លងទៅខាងផ្នែកផ្លូវធម៌ជាដើម។

ក្នុងនាមជាអ្នកសិល្បៈជើងចាស់អ្នកស្រី នួន សារី បានបង្ហាញនូវការអាក់អន់ចិត្តខ្លះៗក្រោយអ្នកស្រីបាននិយាយថាសិល្បៈជំនាន់ក្រោយ សព្វថ្ងៃអ្នកខ្លះមិនសូវមើលឃើញនឹងឱ្យតម្លៃអ្នកស្រីជារៀមច្បងជាអ្នកចម្រៀងជើងចាស់នោះទេរហូតមានការឈឺចាប់ម្តងៗ។ដោយសារធ្លាប់ជួបការមិនឱ្យតម្លៃនៅក្នុងអាជីពនេះទើបកន្លងមក អ្នកស្រី នួន សារី មិនចង់ឱ្យកូនៗចូលប្រឡូកនៅក្នុងវិស័យសិល្បៈថែមទៀត៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post