header ads

Sponsor

មុននេះបន្តិចតារាចម្រៀង ឃុំ ប៊ុណ្ណាដែត បានចែករំលែកបទពិសោធន៍របស់ខ្លួន ព្រោះតែប្រញប់ពេកទើបត្រូវប៉ូលីសចរាចរពិន័យអស់ប្រាក់ដល់ទៅ ១២០,០០០​រៀល ។ ប៉ុន្តែយ៉ាងណាលោកគិតថាជាកំហុសរបស់ខ្លួនដែលបើកបរក្នុងស្ថានភាពប្រញាប់បែបនេះ ។ 

មុននេះបន្តិចតារាចម្រៀង ឃុំ ប៊ុណ្ណាដែត បានបង្ហោះរូបភាពមួយសន្លឹករបស់ខ្លួនដែលត្រូវប៉ូលីសចរាចរពិន័យដោយភ្ជាប់ជាមួយសំណេរថា «មកច្រៀងនៅបាត់ដំបងប្រញាប់មកសមភ្លេង​ ប៉ូលីសចរាចរពិន័យអស់​ ៛១២០,០០០​ ដកអស់មួយពិន្ទុ​ អោយរៀងកុំចេះតែប្រញាប់ទ្រាំទៅ​ សូមបងប្អូនចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា»។

ជុំវិញការលើកឡើងរបស់តារាចម្រៀងរូបនេះបានធ្វើឱ្យអ្នកគាំទ្ររបស់លោកបានចូលរួមខមិនជាហូរហែថា «ធ្វើខុសចេះទទួលខុសត្រូវជាគំរូល្អបង »«ប៉ូលីសអត់មានយោគយល់ដល់អាយដល់សោះម៉ង »។ក្នុងនោះក៏មានអ្នកខ្លះបានខមិនបែបលេងសើចថា«ប៉ូលីសផាកប៉ូលីស »។

ក្រោយពីផ្អាកពីសិល្បៈរាប់ឆ្នាំពេលនេះតារាចម្រៀង ឃុំ​ ប៊ុណ្ណាដែត បានវិលត្រឡប់មកកាន់ក្បាលមីក្រូជាថ្មីម្តងទៀតដោយទទួលបានការគាំទ្រនិងស្រឡាញ់ពីសំណាក់ហ្វេន ហ្វេន របស់លោក ។ មិនអន់ប៉ុន្មានឡើយលោក ឃុំ ប៊ុណ្ណាដែត នៅតែមានហាងឆេងនៅក្នុងការចេញច្រៀងនៅតាមឆាកប្រគំតន្រ្តីនានាតាមបណ្តារខេត្តនិងកម្មវិធីផ្សេងតាមទូរទស្សន៍៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post