header ads

Sponsor

ក្រោយឃើញអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះតារារ៉េប វណ្ណដា ដែលនៅតែបន្តចុះហត្ថលេខាផ្សព្វផ្សាយគ្រឿងស្រវឹងជាធម្មតាបើទោះបីបានដឹងពីផលប៉ះពាល់ចំពោះគ្រឿងស្រវឹងក្តី ។ ក្នុងនាមជាហ្វេនម្នាក់មហាទើស ម៉ៃ សុគន្ធ បានលូកមាត់ថាហេតុអីត្រូវដាក់សម្ពាធលើគាត់?អ្វីដែលត្រូវហាមគឺហាមចិត្តខ្លួនឯងគ្រប់គ្នាសិន..។

គេចាំបានថាកាលពីថ្ងៃទី ០១កន្លងទៅថ្មីៗនេះក្រុមហ៊ុនហនុមាន ប៊ែវើរីជីសបានបើកសន្និសីទសារព័ត៌មានស្តីពីពិធីចុះហត្ថលេខាជាផ្លូវការនៃកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ រវាង ក្រុមហ៊ុន ហនុ មាននិងតារារ៉េប ម៉ាន់ វណ្ណដានៃផលិតកម្មបារមី ។បើក្រឡេកមកមើលតារារ៉េប វណ្ណដា ឯណេះវិញបានបង្ហាញនូវក្តីរីករាយក្រោយមានឱកាសនៅតែបន្តជា BAទៀត។ ប៉ុន្តែយ៉ាងណាក្រោយពីមានគ្រោះថ្នាក់ដ៏សាហាវកាលពីពេលថ្មីៗដែលបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវីតដល់ទៅបួននាក់ដោយសារបុរសម្នាក់បានប្រើប្រាស់ស្រវឹងនោះក៏បានធ្វើឱ្យមហាជនមួយចំនួនបានសម្តែងការមិនពេញចិត្តក្រោយឃើញតារារ៉េបល្បីរូបនេះនៅតែបន្តផ្សព្វផ្សាយគ្រឿងស្រវឹងបែបនេះទៀត។

ក្នុងនាមជាអ្នកគាំទ្រម្នាក់លោក ម៉ៃ សុគន្ធ ក៏បានបង្ហាញនូវមតិផ្ទាល់ខ្លួនដោយបានរៀបរាប់ថា«ខ្លាំងបានតែ វណ្ណដា មនុស្សស្ងៀមស្ងាត់អត់តបតហ្នឹង តិច វណ្ណដា ធ្វើBA សៀវភៅអាន អត់នាំគ្នាផ្អើលទិញសៀវភៅ និងអានសៀវភៅ ចង់ហាមគេ ហាមតែចិត្តខ្លួនឯងអោយបានសិនទៅ ល្ងាចមិនទាន់ទេ ដាក់ម៉ាយួរអី តោះផឹក ស្រវឹងអាឡេអាឡើខ្លួនឯង មកចោទ BA ហេតុអីត្រូវដាក់សម្ពាធលើគាត់ ?

អ្វីដែលត្រូវហាមគឺ ហាមចិត្តខ្លួនឯងគ្រប់គ្នា សិនទៅ»។ជុំវិញការលូកមាត់របស់លោក ម៉ៃ សុគន្ធ ក៏មានការគាំទ្រថាពិតជាត្រឹមត្រូវព្រោះអ្នកខ្លះផឹកតាំងពី វណ្ណដា មិនទាន់ធ្វើBAក្រុមហ៊ុននេះម្លេះ។ ខ្លះទៀតលើកឡើងបែបលេងសើចថាចាំមើល វណ្ណដា ផ្សព្វផ្សាយធនាគារមានអ្នកមកនាំគ្នាមកខ្ចីលុយអត់?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post