header ads

Sponsor

ទោះស្វាមីមានតួនាទីជាអធិការខណ្ឌដូនពេញក្តី តែអ្នកនាង លី ម៉ារីណា នៅតែបន្តអាជីពជាអ្នកលក់ដូរតាមអនឡាញនិងការសម្តែងដដែល ។ ក្នុងនោះក៏មានមិត្តភក្តិមួយចំនួនក៏បានហៅតារាសម្តែងរូបនេះថាលោកជំទាវផងដែរ។អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះក៏មានការទម្លា យថាស្វាមីរបស់ លី ម៉ារីណា លោក ទៀង ច័ន្ទសារ ក៏ធ្លាប់ជាអតីតសិល្បករម្នាក់ដែរ។

បើទោះមានវ័យរាងច្រើនបន្តិចនិងមានកូនទាំងសងខាងរៀងខ្លួនទៅហើយក្តី​ តែតារាសម្តែង លី ម៉ារីណា និងស្វាមីនៅតែមានបំណងប្រាថ្នាចង់បានកូនប្រឡែងលេងនៅក្នុងពេលឆាប់ៗនេះដោយមិនបារម្ភពីការប៉ះពាល់ជាមួយការងារសម្តែងនិងមុខរបររបស់ខ្លួនឡើយ ។ ដោយ សារចង់ចំណាយពេលជាមួយគ្រួសារថ្មីថ្មោងឱ្យបានច្រើនអ្នកនាង លី ម៉ារីណា មិនសម្រុកទទួលការងារថតច្រើនដូចមុននោះទេ ។

តាមពិតមុននឹងឈានដល់ការរៀបការ លី ម៉ារីណា និងស្វាមីលោក ទៀង ច័ន្ទសារ ធ្លាប់បានស្គាល់គ្នាយូរឆ្នាំហើយស្វាមី បានបង្ហើបថាលោកបានចាប់ចិត្តលួចស្រឡាញ៉ លី ម៉ារីណា ប្រមាណជា៨ឆ្នាំមកហើយទើបសម្រេចក្តីប្រាថ្នា ។បើតាមដឹងអធិការខណ្ឌដូនពេញរូបនេះក៏ធ្លាប់ជាអតីតសិល្បករម្នាក់ដែលបានចូលរួមសម្តែងចម្រៀងខារ៉ាអូខេជាច្រើនដែលមានដូចជាបទ«ពោធិចិនតុងអន្លង់ស្នេហ៍ខ្ញុំ»ដែលលោកបានសម្តែងជាមួយតារាចម្រៀង ឡាយ លក្ខិណា ជាដើម ។​

ក្នុងនោះក៏មានមហាជនមួយចំនួនលាន់មាត់ថាបែបនេះសោះទើបស្វាមី លី ម៉ារីណា លោក ទៀង ច័ន្ទសារ មានរូបសម្រស់សង្ហាមើលទៅស័ក្តិសមគ្នាតែម្តង ។មានការជូនពរឱ្យជីវិតប្តីប្រពន្ធរបស់ លី ម៉ារីណា ស្រឡាញ់គ្នារហូតដល់ចាស់រៀងខ្លួននឹងឆាប់មានកូនពូជដូចក្តីបំណងពីសំណាក់អ្នកគាំទ្រនិងមិត្តភក្តិ ។ មានការលើកឡើងថាអ្នកនាង លី ម៉ារីណា ក៏មិនខុសពីមិត្តរួមអាជីពមួយចំនួនទេទៅអនាគតអាចនឹងមានឆ្អឹងអណ្តែតក្លាយជាលោកជំទាវព្រោះស្វាមីរបស់អ្នកនាងក៏មានតួនាទីម្នាក់ដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post