header ads

Sponsor

កាលពីថ្ងៃទី ២៩ ម្សិលមិញនេះមានការចែករំលែករូបភាពជាបន្តបន្ទាប់របស់ថៅកែពេជ្រ ទ្រី ដាណា និងស្វាមីក្មេងនៅក្នុងឈុតអាពាហ៍ពិពាហ៍បែបបុរាណនៅលើគម្របសៀវភៅ ស្រ៊ុន ងួន ដែលធ្វើឱ្យមានការផ្ទុះការវែកញែកជាច្រើន ។ ប៉ុន្តែយ៉ាងណាភ្លាមៗនោះសិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏បានចេញមុខបដិសេធចំពោះរូបភាពមួយនេះភ្លាម”ដែរ។

ជីវិតឯកជនរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល ជាស្វាមីបានផ្ទុះឡើងសារជាថ្មីក្រោយពីលោកស្រីបានSurprise ស្វាមីក្មេងដោយការរៀបការតាមបែបរ៉ូមែនទិកនៅតំបន់សមុទ្រជាថ្មី។ មូលហេតុដែលលោកស្រីរៀបការឡើងវិញដើម្បីកុំឱ្យស្វាមីតូចចិត្តព្រោះកន្លងមកលោកស្រីសម្រេចភ្ជាប់ពាក្យទាំងមិនទាន់ស្រឡាញ់ស្វាមីនៅឡើយ។អ្វីដែលគួរឱ្យចាប់អារម្ម ណ៍រូបភាពរៀបការរបស់អ្នកជំនួញអនឡាញរូបនេះក៏បានផ្ទុះសារជាថ្មីនៅតាមបណ្តាញសង្គមហើយក៏មានការយករូបភាពរបស់លោកស្រីនិងស្វាមីទៅដាក់លើគម្របសៀវភៅ ស្រ៊ុន ងួន ។ រូបភាពរបស់ថៅកែពេជ្រនិងស្វាមីនៅលើកគម្របសៀវភៅក៏មានការវែកញែកពីអ្នកលេងបណ្តាញសង្គមជាច្រើនដែលមានទាំងខមិនវិជ្ជមាននិងអវិជ្ជមាន ។

មិនចង់ឱ្យសាធារណជនមានការយល់ច្រឡំភ្លាមៗនោះសិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ក៏បានសេចក្ដីជូនដំណឹងដោយធ្វើការបដិសេធថារូបភាពឯកជនរបស់គ្រួសារលោកស្រី ទ្រី ដាណា មិនមែនជាស្នាដៃដើមរបស់សិប្បកម្មផលិតសៀវភៅ ស្រ៊ុន ងួន ទេ។

មិនតែប៉ុណ្ណោះសិប្បកម្មនេះក៏បានលើកឡើងថាសិប្បកម្មខ្លួនមិនមានបំណងយករូបភាពរបស់លោកស្រី ទ្រី ដាណា និងស្វាមីធ្វើជាគម្របសៀវភៅហើយក៏សុំឱ្យបញ្ឈប់នូវការចែកចាយរូបភាពឯកជនរបស់គ្រួសារថៅកែពេជ្ររូបនេះលើគម្របសៀវភៅទៀតជៀសវាងការយល់ច្រឡំពីសំណាក់មហាជនជាអ្នកប្រើប្រាស់ ។ ដ្បិតមានការផ្ទុះចែករំលែករូបភាពរបស់ខ្លួន និងស្វាមីនៅលើគម្របសៀវភៅពេញបណ្តាញសង្គមក្តី តែលោកស្រី ទ្រី ដាណា និងស្វាមីហាក់មិនបានខ្វល់ខ្វាយឬបកស្រាយចំពោះរឿងនេះទេ។ផ្ទុយទៅវិញលោកស្រីកំពុងតែរីករាយនៅក្នុងដំណើកម្សាន្តជាលក្ខណៈគ្រួសារដ៏មានក្តីសុខនៅតំបន់សមុទ្រ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post