header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះ ឌីជេ ណាណា ត្រូវទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាខ្លាំង។ សូម្បីតែអ្នកលក់អនឡាញល្បីៗមួយចំនួនក៏បានបង្ហាញការមិនពេញចិត្តចំពោះសំណេររបស់ឌីជេ ណាណា ក្រោយពីមានការប្រៀបធៀបគ្នាបែបនេះ ។ រហូតអ្នកខ្លះថែមទាំងលូកមាត់ទៅរិះគនដល់ស្វាមីអ្នកនាងថាជាបុរសអសមត្ថភាពទៀត ។


ឌីជេ ណាណា ជាពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់នៅក្នុងចង្កោមអ្នកអត្ថាធិប្បាយល្បីៗជាច្រើន ។ មិនតែប៉ុណ្ណោះអ្នកនាងត្រូវគេចាប់អារម្មណ៍ថាជាអ្នកសិល្បៈគំរូដែលមិនទទួលផ្សព្វផ្សាយគ្រឿងស្រវឹង ។មិនត្រឹមជាអ្នកសិល្បៈដែលទទួលបានការពេញចិត្តពីសំណាក់មហាជននោះទេអ្នកនាងក៏តែងចែករំលែកពីបទពិសោធន៍នានាមិនថាជីវិតស្នេហាឬគ្រួសារឡើយ ។ រាល់ការលើកឡើងរបស់ឌីជេ ណាណា តែងទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់មហាជនជាច្រើន ប៉ុន្តែថ្មីៗនេះគេបានឃើញសំណេរមួយរបស់ ឌីជេ ណាណា កំពុងទទួលរងការរិះគន់ពីអ្នកលេងបណ្តាញសង្គមជាខ្លាំង ។

តួយ៉ាងថ្មីៗនេះ ឌីជេ ណាណា បានរៀបរាប់ថា «បំបៅកូនបណ្តើរ ទាញទូរស័ព្ទមកបង្ហោះសារបណ្តើរ នឹកសរសើរបុណ្យក្មេងៗយុវវ័យមួយចំនួនក្នុងសម័យបច្ចុប្បន្ន។ ខ្ញុំម៉ោងជាង10យប់ហើយ បន្ទាប់ពីកូនបៅដេកលក់ស្កប់បន្តិចទៀតនេះ ត្រូវបន្តបង្ហើយការងារ ដល់ស្អែកឡើងត្រូវងើបម៉ោង 5:00 ទៅធ្វើការរកលុយ។ ក្មេងៗមួយចំនួន ចុចទូរស័ព្ទរំលងអធ្រាត្រ ព្រឹកឡើងម៉ោង 8:00 នៅរកកាហ្វេផឹកមិនទាន់បាននៅឡើយ ចេះតែរស់បានដែរ ហេតុតែបុណ្យគេដល់។ បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ»។

សាររបស់ ឌីជេ ណាណា ក៏ទទួលបានការរិះគន់​និងស៊ែរជាច្រើនដោយអ្នកខ្លះបានបញ្ចេញមតិថា« មុនខ្ញុំធ្លាប់ជាអ្នកគាំទ្របង សំនេរបងមួយរយះចុងក្រោយនេះ ខ្ញុំរកមិនឃើញចំនុចសំខាន់សោះ។ អ្វីដែលបងរៀបរាប់ខាងលើគឺជាលទ្ធផលនៃការសម្រេចចិត្តរបស់បង យកកូនប៉ុន្មាន ហត់ នឿយយ៉ាងណាជាជម្រើសបង( បើខ្ញុំចឹងវិញ បែបដាច់បាយម៉ាផ្ទះហើយ មិនចាំបាច់សសេរដៀមដាលគេ ដើម្បីលើកខ្លួនឯងនោះទេ បងដូចជាមានមោទនភាពលើខ្លួនឯងជ្រុលពេក» «ប្ដីបង​អសមត្ថភាព​ណាស់» «ប្តីបងឯងមិនកើតទេមើលទៅអានសំនេរ ដូចពឹងកំលាំងប្រពន្ធទាំងស្រុង» « បើបងប្រៀបធៀបវ័យប៉ុនបង វ័យជាម្តាយដូចគ្នា ម្តាយគេខ្លះមិនហត់មើលកូនផងរកលុយផងដូចបង ម្តាយគេស្រណុក ប្តីរកលុយមានអ្នកមើលកូនដូចសមជាងការដែលបងប្រៀបធៀបវ័យបង និង យុវវ័យ ដូចជាមើលមកមិនសូវមានអ្នក disagreeតែញុំនៅតែសរសើរថាបងជាមនុស្សស្រីដែលពូកែ និងចង់ពូកែដូចបង» ជាដើម ។

ដ្បិតមានអ្នករិះគន់ជាច្រើនចំពោះសំណេររបស់ខ្លួនក្តី តែគេមិនទាន់ឃើញ ឌីជេ ណាណា ចេញមុខបកស្រាយឬការពារចំពោះការលើកឡើងរបស់ខ្លួនបែបនេះនោះទេ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post