header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រតារាចម្រៀងវ័យក្មេង ធឿន បុរី ក្រោយពីបានឃើញរូបភាពដៃគូរបស់លោកកំពុងមានផ្ទៃពោះកូនដំបូង ។ ក្រៅពីការចូលរួមត្រេកអរចំពោះការត្រៀមខ្លួនធ្វើប៉ាប៉ាទាំងវ័យក្មេងរបស់តារាចម្រៀង ធឿន បុរី ក៏មានការលាន់មាត់ថាអាយដលមានកូនហើយនៅឡើយ ហ្វេន ហ្វេន ចាស់ៗអស់ហើយមិនទាន់រកឃើញមិត្ត១០០ឆ្នាំទៀត។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់ ធឿន បុរី ជាតារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីដែលមានទឹកដមសំឡេងពិរោះជាពិសេសនៅក្នុងបទសម័យដើម ។ ធឿន បុរី ជាដៃគូចម្រៀងជាមួយតារាចម្រៀង អ៊ុក សុវណ្ណរី តែក្រោយមក ធឿន បុរី ក៏បានអាក់ខានមួយរយៈក្រោយពីមានការប្រែប្រួលសំឡេងដោយសារកត្តាវ័យ ។

ប៉ុន្តែក្រោយមក ធឿន បុរី ក៏បានវិលត្រឡប់ម្តងទៀតដោយមានបទថ្មីៗជាបន្តបន្ទាប់នៅក្នុងផលិតកម្មអ្នកឧកញ៉ា ។ ទើបធំពេញវ័យក្តី តែម្ចាស់បទ«ចូលដណ្តឹងបងទៅ»រូបនេះមានភាពក្លាហាននៅក្នុងការបើកបង្ហាញគូស្នេហ៍របស់ខ្លួនជាសាធារណៈនៅតាមបណ្តាញសង្គមដោយមិនមានការលាក់លៀមដូចតារារៀម ច្បងឡើយ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនោះថ្មីៗនេះក៏មានទម្លាយរូបភាពគូស្នេហ៍របស់តារាចម្រៀងវ័យក្មេងរូបនេះមានផ្ទៃពោះដែលទំនងជាជិតគ្រប់ខែទៅហើយ  តែយ៉ាងណាមិនទាន់ការបញ្ជាក់ថាកូនដំបូងរបស់ ធឿន បុរី ជាកូនស្រីឬប្រុសឡើយ ។ ជាមួយការចូលរួមត្រេកអរក្នុងការទទួលបានសមាជិកថ្មីរបស់ ធឿន បុរី ក៏មានហ្វេន ហ្វេន ជាច្រើនបានលាន់មាត់ថាទើបធំពេញកំលោះថ្ងៃមុនសោះឥលូវ ធឿន បុរី ក្លាយជាប៉ាប៉ាគេបាត់ ។ តែបើក្រឡេកមើល ហ្វេន ហ្វេន វិញនៅមិនទាន់រកដៃគូឃើញនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post