header ads

Sponsor

ក្រោយពីផ្ទុះការឡើងកំដៅនៅជុំវិញការមិនទស្សនាខ្សែភាពយន្តខ្មែរពីសំណាក់ប្រជាជនថៃកាលពីពេលថ្មីៗនេះបានធ្វើឱ្យអ្នកនាង សុគន្ធ លីនណា ដែលជាម្ចាស់ក្រុមហ៊ុនមួយបានសម្រេចចិត្តលុបចោលការអញ្ជើញតារាល្បីថៃចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយដោយជំនួសមកតារាខ្មែរវិញ។ បើទោះការលុបចោលនេះអ្នកនាង សុគន្ធ លីនណា​ បានអះអាងថា ខាតបង់ប្រាក់កក់ជាច្រើនក្តី ។ 


ហាក់មិនចង់ឱ្យមានស្ថានការណ៍កាន់តែតឹងតែងអ្នកនាង សុគន្ធ លីនណា ដែលត្រូវគេស្គាល់ថាជាម្ចាស់ក្រុមហ៊ុន LN និងជា PD Miss Grand ភ្នំពេញ បានសម្រេចលុបចោលការអញ្ជើញតារាដែលមានឈ្មោះល្បី Patricia ដែលត្រូវគេស្គាល់ថាជាប្អូនថ្លៃរបស់កំពូលតារាជួរមុខរបស់ថៃ Chompoo Araya ចូលរួមនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយដែលប្រព្រឹត្តទៅនៅក្នុងថ្ងៃទី ០៩ខាងមុខនេះ។

ក្នុងនោះអ្នកនាង សុគន្ធ លីនណា បានរៀបរាប់ថា «សូមជម្រាបជាផ្លូវការថា នៅក្នុងថ្ងៃទី ០៩ខែមីនា ២០២៤ក្រុមហ៊ុន LNបានសម្រេចចិត្ត Cancel កញ្ញា Patricia ដែលក្នុងខណៈ ពេលនេះក្រុមហ៊ុនហ៊ានខាតបង់នូវទឹកប្រាក់កក់ជាច្រើនក្នុងកម្មវិធី Concert LN ដោយជំនួសមកវិញតារាចម្រៀង និង តារាកិត្តិយសដ៍ល្បីៗជារូប ដើម្បីលើកស្ទួយវិស័យសិល្បះខ្មែរ និងការអោយតម្លៃទៅលើតារាស្រុកខ្មែរ» ។

ជុំវិញការលុបចោលភ្លាមៗនៅក្នុងការចូលរួមរបស់តារាថៃ Patricia បានធ្វើឱ្យអ្នកនាង សុគន្ធ លីនណា ខាត់បង់ប្រាក់កក់ជាច្រើន តែយ៉ាងណាអ្នកនាងក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន។ ក្នុងនោះក៏មានការចូលរួមបញ្ចេញមតិថាជារឿងត្រឹមត្រូវដែលអ្នកនាងងាកមកឱ្យតម្លៃតារាក្នុងស្រុកបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post