header ads

Sponsor

ប្រមាណជាជិតប្រាំឆ្នាំហើយដែលតារាចម្រៀងរូបស្រស់ ឡាយ លក្ខិណា មិនបានត្រឡប់មកស្រុកខ្មែរឡើយក្រោយពីអ្នកនាងបានចាកចេញទៅច្រៀងនៅប្រទេសកាណាដាអំឡុងជំងឺកូវីដមានការរីករាលដាលខ្លាំង ។ ថ្មីៗនេះអ្នកគាំទ្ររបស់តារាចម្រៀងដែលធ្លាប់មានឈ្មោះបោះសំឡេងរូបនេះមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីបានឃើញនារីម្នាក់ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិកតម្មមួយនៅប្រទេសកាដាណាបានប្រកាសតាមបណ្តាញសង្គមថាតារាចម្រៀង ឡាយ លក្ខិណា ជាគូស្នេហ៍របស់ខ្លួន ។


គេចាំបានថា ឡាយ លក្ខិណា ជាតារាចម្រៀងនិងសម្តែងដែលធ្លាប់មានឈ្មោះល្បីល្បាញកាលពីជាង ១០ឆ្នាំមុនហើយអ្នកនាងក៏ធ្លាប់ជាប់ឈ្មោះជាស្រីស្អាត​នាជំនាន់នោះផងដែរ ។ ក្រោយវិលចូលសិល្បៈជាថ្មី ឡាយ លក្ខិណា ក៏មានឱកាសបានចេញទៅច្រៀងនៅប្រទេសកាណាដា កាលពីអំឡុងឆ្នាំ ២០១៩ តែរហូតមកដល់ពេលនេះអ្នកនាងមិនបានត្រឡប់មកស្រុកកំណើតវិញឡើយ។អ្វីដែលជាសំណាងតារាចម្រៀងសាច់សខ្ចីរូបនេះក៏បានរស់នៅយ៉ាងស្របច្បាប់នៅក្នុងប្រទេសមួយនេះ ។ កន្លងមកធ្លាប់មានការសង្ស័យពីសំណាក់ ហ្វេន ហ្វេនថាតារាចម្រៀង ឡាយ លក្ខិណា មានគូស្នេហ៍នៅទីនោះទើបធ្វើឱ្យអ្នកនាងលែងមានចិត្តចង់មករស់នៅស្រុកខ្មែរវិញ ។

កាន់តែច្បាស់ដោយថ្មីៗនេះគណនីយហ្វេសប៊ុកមួយដែលមានឈ្មោះថា Sandap Sand ដែលត្រូវគេស្គាល់ថាជាម្ចាស់ផលិតកម្មដែលមានឈ្មោះថា Sandap Production នៅប្រទេសកាណាដានោះបានបង្ហោះរូបភាពរបស់តារាចម្រៀង ឡាយ លក្ខិណា ដោយភ្ជាប់សារខ្លីដែលមានអត្ថន័យជាភាសាអង់គ្លេសថា«Yes, we are a couple» ។

ការបើកចំហរដោយឥតលាក់លៀមពីទំនាក់ទំនងស្នេហាជាសាធារណៈរបស់ម្ចាស់ផលិតកម្មរូបនេះជាមួយតារាចម្រៀង ឡាយ លក្ខិណា គេក៏ឃើញមានការចូលរួមអបអរពីសំណាក់មិត្តភក្តិក្នុងបណ្តាញសង្គមជាច្រើន ។ សព្វថ្ងៃ ឡាយ លក្ខិណា ក៏កំពុងរស់នៅក្នុងប្រទេសកាណាដាយ៉ាងមានក្តីសុខដោយប្រកបអាជីពជាតារាចម្រៀងនៅក្នុងផលិតកម្មគូស្នេហ៍របស់អ្នកនាង ។ អ្វីដែលគួរឱ្យកត់សម្គាល់ទោះមាន ​ វ័យជាង ៤០ឆ្នាំ តែតារាចម្រៀងរូបនេះនៅតែមានសម្រស់ស្រស់ស្អាតនិងមានស្ទីលតែងខ្លួនទាន់សម័យគួរឱ្យស្រឡាញ់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post