header ads

Sponsor

មានការចាប់អាម្មណ៍និងរំជួលចិត្តជាខ្លាំងក្រោយពីបានឃើញវីដេអូមួយរបស់អ្នកចម្រៀងអាយ៉ៃដែលធ្លាប់មានឈ្មោះល្បីល្បាញ នួន សារី ហៅ  យាយ យ៉យ និង លោកយាយ ណយ សំណាង បានជួបមុខគ្នានៅក្នុងកម្មវិធីចូលរួមអាហារសាមគ្គីទិវាវប្បធម៌កាលពីពេលកន្លងទៅថ្មីៗនេះ។ក្រោយជួបមុខគ្នាអ្នកទាំងពីរមិនបាននិយាយអ្វីវែងឆ្ងាយក្រៅពីសម្រក់ទឹកភ្នែកដែលឃើញទិដ្ខភាពនេះពិតជាទប់ទឹកភ្នែកមិនបានគ្រប់គ្នា ។

កាលពីថ្ងៃទី ០៧ ម្សិលមិញនេះសិល្បករការិនីគ្រប់ស្រទាប់វ័យបានបង្ហាញវត្តមានចូលរួមនៅក្នុងកម្មវិធីអាហារសាមគ្គីទិវាវប្បធម៌ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទ័មុន្នី ។ក្នុងនោះគេក៏បានឃើញវត្តមានសិល្បការិនីជើងចាស់ផ្នែកអាយ៉ៃឆ្លើយឆ្លង យាយ យ៉យ និងអ្នកស្រី  ណយ សំណាង ក៏លេចមុខនៅក្នុងកម្មវិធីនោះដែរ ។

គ្រាន់តែជួបមុខគ្នាពួកគាត់ទាំងពីរបានត្រឹមតែសម្រក់ទឹកភ្នែកដាក់គ្នាដោយសោកស្តាយ។មានការលើកឡើងថាពួកគាត់ទាំងពីរបង្ហាញអារម្មណ៍សោកសៅខណៈបច្ចុប្ប ន្នសិល្បៈអាយ៉ៃឆ្លើយឆ្លងកាន់តែលិចម្តងបន្តិចៗដោយសារមិនសូវឃើញមានអ្នកបន្តវេននូវជំនាញមួយនេះឡើយ ។

អ្នកដែលបានឃើញទិដ្ឋភាពសម្រក់ទឹកភ្នែករបស់សិល្បការិនីជើងចាស់ផ្នែកអាយ៉ៃទាំងពីរនៅក្នុងវីដេអូនេះសុទ្ធតែបង្ហាញនូវក្តីរំជួលចិត្តគ្រប់ៗគ្នា។ ម្នាក់ៗបានសម្តែងការសោកស្តាយដល់សមត្ថភាពរបស់ពួកគាត់ដែលគ្មានអ្នកបន្តវេន ខណៈសព្វថ្ងៃវ័យរបស់ពួកគាត់កាន់តែច្រើននិងមានសុខភាពទ្រុឌទ្រោមទៅហើយដែរ ។

យ៉ាងណាមិញសព្វថ្ងៃ យាយ យ៉យ នៅមានសុខភាពមាំទាំល្អដោយអ្នកស្រីតែងបង្ហាញមុខនៅក្នុងការសម្តែងកម្មវិធីសំណើចខ្លីៗជាមួយកូនប្រុស នាយព្រែក នៅក្នុងឃោសនាផលិតផលនានា ។ដោយឡែកអ្នកស្រី ណយ សំណាង ដែលធ្លាប់មានឈ្មោះល្បីល្បាញនៅក្នុងការច្រៀងអាយ៉ៃឆ្លើយឆ្លងនេះសព្វថ្ងៃមិនអាចបន្តអាជី ពនេះ ទៀតឡើយដោយអ្នកស្រីមានសុខភាពទ្រុឌទ្រោមខ្លាំង ។ ម្នាក់ៗបានត្រឹមតែសម្តែងការសោកស្តាយនិងជូនពរឱ្យសិល្បការិនីជើងចាស់ទាំងពីររូបមានសុខភាពល្អនិងរស់នៅបានយូរអង្វែង៕

 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post