header ads

Sponsor

ក្រោយផ្ទុះការវែកញែកនិងបង្ហាញការមិនពេញចិត្តជាច្រើនក្រោយឌីជេ ណាណា បានបង្ហោះសារប្រៀបធៀបជាមួយជិវិតយុវវ័យនាពេលបច្ចុប្បន្ន។ ប៉ុន្តែយ៉ាងណា ឌីជេរូបនេះបានអះអាងថាមិនខ្វល់ចង់អ្នកណាយល់ច្រឡំឬខឹងស្អប់បែបណាព្រោះអ្នកនាងមិនចង់ឈ្លោះចង់យកពេ លវេលាមកធ្វើរឿងល្អៗសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ។

ឌីជេ ណាណា បានរក្សាភាពស្ងប់ស្ងាត់ដោយមិនមានការប្រតិកម្មឬបកស្រាយជុំវិញការលើកឡើងរបស់ទស្សនៈអ្នកនាងដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនរិះគន់ ។ ដោយអ្នកខ្លះថែមទាំងរាលដាលដល់ស្វាមីរបស់ឌីជេ ណាណា ថាអសមត្ថភាពទៀតផង ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ ឌីជេ ណាណា បានចេញវីដេអូមួយដោយបានលើកឡើងថាអ្នកនាងសុខទុក្ខជាធម្មតាទេព្រោះពេលសម្រេចធ្វើអ្វីមួយដឹងមុនហើយថាត្រូវប្រឈមអ្វីខ្លះតែប្រសិនបើគិតវិជ្ជមា នចាត់ទុកថាជាព្រឹត្តិការណ៍មួយក្នុងជីវិតដែលប្រៀបដូចជាអំបិលម្ទេស ជូរ ហឹរ តែឆ្ងាញ់ ។ សម្រាប់អ្នកនាងមិនមានពេលវេលាឈ្លោះឬតបតជាមួយនរណាឡើយសំខាន់ទុកកម្លាំងធ្វើអ្វីដែលល្អៗសម្រាប់ខ្លួនឯង ។

ដ្បិតជាបុគ្គលសាធារណៈដែលមានឈ្មោះនៅក្នុងសង្គមក្តី តែ ឌីជេ ណាណា ហាក់មិនសូវខ្វល់ខ្វាយឬយកចិត្តទុកដាក់ដល់អ្នកដទៃដែលមិនមានជាសមាជិកក្រុមគ្រួសារខ្លួនឡើយ ។ យោងតាមសម្តី ឌីជេ ណាណា បាននិយាយថា អ្នកនាងមិនខ្វល់អ្នកដទៃនិយាយខឹងស្អប់ ឬយល់ច្រឡំអ្វីជារឿងរបស់គេព្រោះមិនអាចតម្រូវចិត្តមនុស្សទាំងអស់បានឡើយ។ សំខាន់អ្នកនាងនៅតែអាចរីករាយបានជាមួយក្រុមគ្រួសារគឺគ្រប់គ្រាន់ហើយ ។ គួររំឮកដែរថា ឌីជេ ណាណា ក៏ជាបុគ្គលដែលសំខាន់ដែលតែងចែករំលែកបទពិសោធន៍និងរឿងរ៉ាវនានានៅក្នុងសង្គម ជាពិសេសជីវិតគ្រួសារដោយទទួលបានការគាំទ្រនិងពេញចិត្តពីសំណាក់ ហ្វេន ហ្វេន ជាច្រើននាពេលកន្លងមក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post