header ads

Sponsor

ជឿជាក់ថាមហាជនជាច្រើនដែលនិយមចូលចិត្តស្តាប់អាយ៉ៃឆ្លើយឆ្លងលោកយាយ ណយ សំណាង មានការក្តុកក្តួលចិត្តជាខ្លាំងក្រោយពីបានឃើញស្ថានភាពរបស់លោកយាយកាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីមួយ។​ប៉ុន្តែថ្មីៗនេះគេបានឃើញស្នាមញញឹមយ៉ាងស្រស់របស់អតី តអ្នកចម្រៀងអាយ៉ៃដែលមានឈ្មោះល្បីរូបនេះជាថ្មីម្តងទៀតក្រោយពីបានឃើញតារាចម្រៀង នេនទុំ ធ្វើរឿងមួយនេះ ។

ដោយសារសុខភាពទ្រុឌទ្រោមមិនអំណោយផលលោកយាយ ណយ សំណាង បានបញ្ចប់អាជីពសិល្បៈជាច្រើនឆ្នាំដែលសូម្បីចូលរួមនៅក្នុងកម្មវិធីនានា។ប៉ុន្តែកាលពីពេលថ្មីៗនេះលោ កយាយត្រូវបានតារាចម្រៀង វណ្ណា សក្តិ ជាកូនប្រុសនាំចូលនៅក្នុងកម្មវិធីអាហារសាមគ្គី ទិវាវប្បធម៌ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទ័មុន្នី ដោយមានការចូលរួមពីសំណាក់តារាល្បីស្រីប្រុសជាច្រើនជំនាន់ ។

នៅក្នុងថ្ងៃនោះគេបានឃើញលោកយាយ ណយ សំណាង បានបង្ហូរទឹកភ្នែកក្រោយពីបានឃើញមិត្តរួមជំនាន់ យាយ យ៉យ នៅមានសុខភាពមាំទាំល្អនិងនៅតែបន្តនៅក្នុងអាជីពសិល្បៈ ។ទឹកភ្នែករបស់តារាជើងចាស់ទាំងពីរស្របសិល្បៈអាយ៉ៃឆ្លើយឆ្លងហាក់ស្ងប់ស្ងាត់នោះបានធ្វើឱ្យមហាជនកាន់តែក្តុកក្តួលថែមទៀត ។

ប៉ុន្តែមុននេះបន្តិចអ្នកលេងបណ្តាញសង្គមជាច្រើនបានបង្ហាញការរីករាយក្រោយបានឃើញវីដេអូមួយរបស់របស់តារាចម្រៀង នេនទុំ ។ នេនទុំ ដែលត្រូវគេដឹងថាជាមិត្តភក្តិរបស់លោក    វណ្ណា សក្តិ កូនប្រុសរបស់លោកយាយ ណយ សំណាង បានចំណាយពេលវេលាទៅសួរសុខទុក្ខដល់លោកយាយ។ អ្វីដែលធ្វើឱ្យលោកយាយ ណយ សំណាង មានស្នាមញញឹមនោះគឹនៅពេលដែលបានឃើញ នេនទុំ ច្រៀងអាយ៉ៃឆ្លើយឆ្លងនិងសុំឱ្យលោកយាយច្រៀងជាមួយ ។

បើទោះមិនអាចច្រៀងឆ្លើយឆ្លងដូចមុន តែគេបានឃើញលោកយាយ ណយ សំណាង បានបង្ហាញនូវស្នាមញញឹមយ៉ាងស្រស់ហាក់រំភើបជាមួយនឹងទង្វើររបស់ នេនទុំ ។ មានការលាន់មាត់សរសើរដល់ នេនទុំ ដែលបានទៅសួរសុខទុក្ខនិងធ្វើឱ្យអតីតអ្នកចម្រៀងអាយ៉ៃដ៏ល្បីរូបនេះអាចសើចស្រស់បែបនេះពិតជាបានបុណ្យច្រើនណាស់ ។ ខ្លះទៀតក៏បានជូនពរឱ្យ លោកយាយ ណយ សំណាង មានសុខភាពល្អរឹងមាំឡើងវិញ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post