header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមក្រោយពីបានឃើញតារាចម្រៀងវ័យក្មេង ចាន់ សុបញ្ញា បានបង្ហាញមុខហ្វេនផ្កាប់មុខមួយរូបដែលសុខចិត្តឈឹសាច់ដោយសាក់រូបលោកនៅលើដើមទ្រូងរបស់ខ្លួនដែលធ្វើឱ្យមានការលើកឡើងបែបនេះគ្រប់គ្នាពីសំណាក់អ្នកលេងបណ្តាញសង្គម ។

ភាគច្រើនគេធ្លាប់តែឃើញគូស្នេហ៍ឬប្តីប្រពន្ធសាក់រូបឬឈ្មោះដៃគូរបស់ខ្លួននៅលើដងខ្លួនដើម្បីបង្ហាញពីក្តីស្រឡាញ់ខ្លាំងហើយកន្លងមកគេក៏ធ្លាប់ឃើញសិល្បករការិនីល្បីៗមួយចំនួនដែលបានធ្វើរឿងមួយនេះ ។ ប៉ុន្តែសម្រាប់ការសាក់រូបភាពអាយដលដែលខ្លួនស្រឡាញ់នៅលើដងខ្លួនពីសំណាក់ហ្វេន ហ្វេននោះគេកម្រនឹងបានឃើញ ។

ប៉ុន្តែថ្មីៗនេះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសលោក ចាន់ សុបញ្ញា បានបង្ហាញរូបភាពជាមួយអ្នកគាំទ្ររបស់ខ្លួនម្នាក់ដែលសុខចិត្តឈឺសាច់ដោយបានសាក់រូបលោកនៅលើដើមទ្រូងខាងឆ្វេងថែមទៀត ។ ទង្វើររបស់ហ្វេន ផ្កាប់មុខរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើនបានលាន់មាត់ចំអន់ដល់តារាចម្រៀងរូបនេះថាមើលទៅពិតជាស័ក្តិសមគ្នាណាស់ ។ ខ្លះលាន់មាត់ថាសំណាងណាស់ដែលមាន ហ្វេនស្រឡាញ់ថ្នាក់នេះ ។

គេចាំបានលោក ចាន់ សុបញ្ញា ជាអតីតបេក្ខភាពជាប់ជ័យលាភីនៅក្នុងកម្មវិធីនX Factor Cambodia រដូវកាលទីមួយដែលោកមានទឹកដមសំឡេងផ្អែមពិរោះដែលស័ក្តិសមនៅក្នុងការច្រៀងបទសម័យដើម ។មួយរយៈមុន ចាន់ សុបញ្ញា បានអាក់ខានមួយរយៈនៅក្នុងអាជីពនេះដោយសារលោកមិនសូវមានសុខភាពល្អព្រោះមានជំងឺទឹកនោមប្រៃដែលទាមទារឱ្យមានការប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសការទទួលទានចំណីអាហារ ជាដើម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post