header ads

Sponsor

អ្នកនាង ផន សុផារី ត្រូវបានគេចាត់ទុកជាសិល្បការិនីម្នាក់ដែលមានជីវិតជោគជ័យទាំងព្រមពោលទាំងជីវិតគ្រួសារ និងការងារ ជាពិសេសមានកូនៗដែលគួរឱ្យស្រឡាញ់និងទទួលបានការពេញចិត្តពីសំណាក់មហាជនជាច្រើន ។ តួយ៉ាងនៅក្នុងថ្ងៃទី ១១នេះគឺជាថ្ងៃលាភជ័យដែលអ្នកនាង ផន សុផារី បានធ្វើពិធីឡើងគេហដ្ឋានថ្មីយ៉ាងស្កឹមស្កៃដោយមានតុបតែងលំអរទៅដោយផ្កាភ្ញីមិនខុសពីពិធីមង្គលការធំមួយឡើយ ។ ក្រៅពីការជូនពរក៏មានមហាជនជាច្រើនបានលាន់មាត់សសើរនឹងចង់បានជីវិតដែលពោរពេញទៅដោយក្តីសុខដូចអ្នកនាង ផន សុផារី ។

មិនមែនលំៗទេអ្នកនាង ផន សុផារី បានរៀបចំពិធីឡើងគេហដ្ឋានថ្មីរបស់អ្នកនាងយ់ាងអធិក អធមដោយមានការរៀបចំទៅតាមប្រពៃណីសាសនានឹងមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាតមិនខុសពីពិធីមង្គលការឡើយ ។ ជាមួយថ្ងៃពិសេសនេះអ្នកនាង ផន សុផារី ក៏បានត្រៀមបទចម្រៀងយ៉ាងពិរោះជាសំនៀងរបស់អ្នកនាងផ្ទាល់សម្រាប់ភ្ញៀវកិត្តិយសនាល្ងាចនេះផងដែរ ។

តាមរយៈរូបភាពដ៏ស្រស់ស្អាតជាច្រើនសន្លឹករបស់អ្នកម៉ាក ប៊ែលឡា និងអ៊ែលលី នៅក្នុងថ្ងៃលាភជ័យនេះត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនលាន់មាត់សរសើរគ្រប់គ្នា។ ក្នុងនោះក៏មានការលើកឡើងថាចង់មានជីវិតដូចអ្នកនាង ផន សុផារី ដែលជោគជ័យទាំងព្រមមិនថាការងារជំនួញ ក្រុមគ្រួសារ ជាពិសេសមានស្វាមីនិងកូនស្រីដ៏គួរឱ្យស្រឡាញ់ថែមទៀតផង ។ មានមនុស្សមិនតិចទេសុទ្ធតែប្រាថ្នាចង់មានជីវិតដូចអ្នកនាង​ ផន  សុផារី ។

ត្រឹមជាតួឯកល្ខោននៅក្នុងវង់លោក ភី សុគន្ធី ជាលោកឪពុក តែអ្នកនាងបើនិយាយពីប្រជាប្រិយភាពរបស់ ផន សុផារី មិនចាញ់តារាល្បីលំដាប់ប្រទេសនោះទេ ។ ជាក់ស្តែងនៅពេលអ្នកនាងបង្ហោះវីដេអូកូន ប៊ែលឡា និង អ៊ែលលី ម្តងៗ តែងទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post