header ads

Sponsor

ផ្ទុះការចាប់អារម្មណ៍និងបង្ហាញការហួសចិត្តគ្រប់គ្នាក្រោយពីបានឃើញបទថ្មីរបស់តារាចម្រៀ ង គង់ ចាន់រដ្ឋា និងក្រុម Twin Boys ដែលមានចំណងជើងថា «បៀមស្ករកៅស៊ូ»ដែលមានអត្ថន័យសំដៅទៅលើផ្លូវភេទច្រើនជាងការអប់រំ។ ក្នុងនោះក៏មានការលើកឡើងថាតើក្រសួងពាក់ព័ន្ធនឹងមានចំណាត់ការបែបណាទៅលើបទចម្រៀងដែលមានអត្ថន័យបែបនេះ ។ 

សន្ទុះនៃការរិះគន់បទ«Teamទឹកត្នោតជូរ»ដែលបានយកម៉េឡូឌីបទភ្លេងជាតិដែលមានចំណងជើងថា«ដែនដីខ្មែរ» ដែលជាស្នាព្រះហស្ថនិពន្ធរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត មិនទាន់ទាំងបានស្ងប់ផង ។ស្រាប់តែថ្មីៗនេះតារាចម្រៀង គង់ ច័ន្ទរដ្ឋា និងគូស្នេហ៍ដែលត្រូវគេស្គាល់ថាជាក្រុមចម្រៀង Twin Boys បានបញ្ចេញបទចម្រៀងថ្មីដែលមានចំណងជើងថា «បៀមស្ករកៅស៊ូ» ដែលមានអត្ថន័យសំដៅទៅលើផ្លូវភេទច្រើនជាងការអប់រំ ។«បៀមៗធ្វើឱ្យបងនឹកក្តក់យកជាតិទឹក..»។


ក្រោយពីស្តាប់បទចម្រៀងនេះហើយអ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញប្រតិកម្មហួសចិត្តនិងវែកញែកគ្រប់គ្នាព្រោះមិននឹកស្មានថាតារាចម្រៀងដែលមានប្រជាប្រិយភាពនៅក្នុងសង្គមដូច គង់ ច័ន្ទរដ្ឋា និងគូស្នេហ៍ក្រុមចម្រៀង Twin Boys បែរជាច្រៀងបទចម្រៀងដែលមានអត្ថន័យបែបនេះ។

បើទោះទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនក្តី តែគេមិនទាន់ឃើញម្ចាស់បទចម្រៀង គង់ ចាន់រដ្ឋា  និងក្រុមចម្រៀង Twin Boys ចេញមុខបកស្រាយចំពោះអត្ថន័យបទ Original Song ថ្មីមួយនេះឡើយ ។ ខ្លះទៀតលើកឡើងថាបទចម្រៀងមួយនេះមិនខុសពីបទកន្លងមករបស់លោក ឆន សុវណ្ណរាជ ដែលមានចំណងជើងថា«ពូក៏ដូចប៉ា»៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post