header ads

Sponsor

ទោះមិនដែលបានទម្លាយថាខ្លួនបានបែកបាក់ជាមួយស្វាមីជាមន្ត្រីធំនៅក្នុងជួររាជរដ្ឋាភិបាលថៃក្តី តែពេលនេះអតីតពិធីការិនីនិងជាតារាសម្តែង  ថន ដារ៉ា បានភ្ជាប់ពាក្យដៃគូថ្មីនៅក្នុងថ្ងៃទី ១៣ នេះដែលធ្វើឱ្យអ្នកគាំទ្រមួយចំនួនមានការចាប់អារម្មណ៍ជាខ្លាំង ។ ការសម្រេចភ្ជាប់ពាក្យជាថ្មីរបស់អតីតតារាសម្តែងរូបនេះក្រោយពីអ្នកនាងបានត្រឡប់មករស់នៅក្នុងស្រុកខ្មែរជួបជុំក្រុមគ្រួសារកាលពីអំឡុងឆ្នាំ ២០១៩ កន្លងទៅ ។

ដ្បិតមិនមានសកម្មភាពនៅក្នុងការងារសិល្បៈដូចមុនក៏ពិតមែន តែអ្នកនាង ថន ដារ៉ា ដែលលត្រូវគេស្គាល់ថាជាបងស្រីពិធីការិនី ថន លក្ខិណា តែងបង្ហាញវត្តមានជាមួយប្អូនស្រីចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិក្នុងសិល្បៈមិនដែលបាត់មុខម្តងណាឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃទី១៣ ក៏ជាថ្ងៃពិសេសដែលអ្នកនាងបានរៀបចំពិធីចែចូវជាមួយដៃគូថ្មី ដែលធ្វើឱ្យអ្នកគាំទ្ររបស់អ្នកនាងមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះកន្លងមកអ្នកនាងមិនបានទម្លាយពីការបែកបាក់ស្វាមីជាជនជាតិថៃជាសាធារណៈនោះឡើយ ។


កន្លងមក ថន ដារ៉ា គ្រាន់តែប្រាប់ថាត្រឡប់មកស្រុកខ្មែរដើម្បីប្រកបរបរជំនួញតែប៉ុណ្ណោះ ។ ប៉ុន្តែពេលនេះអ្វីៗបានបញ្ជាក់ច្បាស់តាមរយៈរូបភាពមួយសន្លឹករបស់លោក សុខ រ៉ាស៊ី ដែលបានទៅចូលរួមនៅក្នុងពិធីចែចូវរបស់អ្នកនាងនៅក្នុងថ្ងៃនេះជាមួយដៃគូថ្មីជាបុរសរូបសង្ហាវ័យកណ្តាលម្នាក់ ។

គួរបញ្ជាក់ថា អតីតតារាសម្តែង និងពិធីការិនី ថន ដារ៉ា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាមួយ និងពិធីមង្គលការដ៏អធឹកអធមជាមួយ និងមន្ត្រីក្នុងជួររដ្ឋាភិបាល និងជាអ្នកជំនួញជនជាតិថៃ ដែលមានឈ្មោះថាលោក ណាវៈរ៉ាត់យូបំារ៉ុង កាលពីអំឡុងពាក់កណ្តាលឆ្នាំ២០១៦ ។

ក្រោយរៀបការភ្លាមអ្នកនាងបានចាកចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសថៃ តែជាញឹកញយអ្នកនាងតែងចុះឡើងស្រុកខ្មែរជាហូរហែ ។ ប៉ុន្តែនៅក្នុងឆ្នាំ ២០១៩ ថន ដារ៉ា បានត្រឡប់មករស់នៅស្រុកខ្មែរវិញដោយបញ្ជាក់ថាមកប្រកបអាជីពជំនួញនៅទីនោះ ។អ្វីដែលកត់សម្គាល់ជីវិតប្តីប្រពន្ធរបស់អ្នកនាង ថន ដារ៉ា និងអតីតស្វាមីជាជនជាតិថៃនោះមិនមានកូនជាចំណងដៃនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post