header ads

Sponsor

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមជាច្រើនបានរិះគន់ក្រោយពីបានឃើញភរិយាតារាចម្រៀង ព្រាប សុវត្ថិ បានបង្ហាញការមិនពេញចិត្តក្រោយពីមានការផ្គូផ្គងកូនប្រុសច្បងរបស់លោកស្រី សុវត្ថិ មុនី្នវណ្ណ  ជាមួយកុមារី ល្អហួស ក្រោយពីអ្នកទាំងពីរបានសម្តែងMV រួមគ្នានាពេលកន្លងមក ។ ជាមួយនឹងការបញ្ចេញប្រតិកម្មជំនួសកូនប្រុសខ្លួនពីសំណាក់លោកស្រី ឡុង ស្រីមុំ ភរិយាតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនលាន់មាត់ថាលោកស្រីហួងហែងកូនប្រុសហួសហេតុពេក ។  

ដ្បិតជាការជួបគ្នានៅក្នុងការសម្តែង MV បទ«នាងអើយ»ជាលើកដំបូងពិតមែន តែគេសង្កេតឃើញថាមហាជនជាច្រើនបានលាន់មាត់ថាទាំង សុវត្ថិ មុន្នីវណ្ណ និង បវរកញ្ញាវ័យក្មេង ល្អហួស ពិតជាស័ក្តិសមគ្នាណាស់ពោលទាំងរូបសម្រស់និងកាយវិការមើលទៅរស់រវើកដែលកាន់តែឱ្យបទចម្រៀងមួយបទនេះផ្ទុះខ្លាំងតែម្តង ។


ខ្លះបានលើកឡើងថាប្រសិនតារាវ័យក្មេងទាំងពីរជាគូស្នេហ៍និងគ្នាកាន់តែពិសេស ។ ដ្បិតជាការផ្គូផ្គងក្តី តែអ្នកស្រី ឡុង ស្រីមុំ ហាក់មិនពេញចិត្តនោះទេពោលលោកស្រីបានចេញមុខច្រានចោលចំពោះរឿងនេះជំនួសកុនប្រុសច្ប ងរបស់ខ្លួន ។ មិនមែនជាលើកទីមួយទេ កន្លងមកលោកស្រី ឡុង ស្រីមុំ ធ្លាប់បានចេញមុខបកស្រាយនិងបដិសេធជំនួសកូនប្រុសទីពីរ សុវត្ថិ មុន្នីនាគ ពីទំនាក់ទំនងជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា ផងដែរ ។  

ជុំវិញការច្រានចោលជំនួសមុខកូនប្រុសរបស់ខ្លួនជាបន្តបន្ទាប់នៅតាមបណ្តាញសង្គមរបស់ភរិយាតារាចម្រៀង  ព្រាប សុវត្ថិ បានធ្វើឱ្យមានការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗលើកឡើងស្រដៀងគ្នាថា «សូមសំណូមពរចំពោះតារាស្រីទាំងអស់ឈប់ថតMVជាមួយកូនព្រាបសុវត្ត» «ចឹងទៀតហើយគ្រាន់តែគេយាយសោះមើលតែកូនខ្លួនឯងនិងអីគេ care កូនហួសហេតុ រ៉េតហ្សូសាណាគេស្រីមិនអីផង ឯងប្រុសសោះលូវចឹងទៀត» «កូនគាត់ស្រោបមាសហាស់» «ឲ្យថតជុំប្រុសៗគ្នាឯងទៅ» ជាដើម ។ ទាក់ទងជាមួយរឿងនេះ ល្អហួស ផ្ទាល់ក៏មិនចង់បកស្រាយអ្វីដែរព្រោះខ្លាចមានបញ្ហាចំពោះការផ្គូផ្គងជាមួយកូនប្រុសរបស់តារាចម្រៀង ព្រាប សុវត្ថិ បន្តទៀតពីសំណាក់ ហ្វេន ហ្វេន ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post