header ads

Sponsor

ក្រោយពីបានដឹកដៃគូស្នេហ៍ជាម្ចាស់ក្លឹបបាល់ទាត់នៅក្នុងខេត្តសៀមរាបចូលរួមថត MV នៅក្នុងបទ​«ម្ដេចយកប្រពន្ធចោលអូន» បានទទួលការគាំទ្រពីសំណាក់អ្នកគាំទ្រជាច្រើន ។ ពេលនេះតារាចម្រៀង អ៊ីវ៉ា និងគូស្នេហ៍ក៏បានបង្ហាញវត្តមានរួមគ្នានៅក្នុងបទចម្រៀងថ្មីដែលមានចំណងជើងថា«ម្តេចលេងសើចនឹងអនាគតខ្ញុំ»។ ការបង្ហាញវត្តមានជាបន្តបន្ទាប់ជាមួយដៃគូរបស់តារាចម្រៀងរូបរាងតូចច្រឡឹងរូបនេះបានធ្វើឱ្យមានការលើកឡើងពីសំណាក់អ្នកគាំទ្រថាគូស្នេហ៍តារាចម្រៀង អ៊ីវ៉ា ប្រចណ្ឌទេដឹងទើបបានជាសម្តែងខ្លួនឯងបែបនេះ ។ ខ្លះទៀតលាន់មាត់ថា លុយមូលតែម្តង ។

ដ្បិតមានទំនាក់ទំនងជាមួយគ្នាច្រើនឆ្នាំនឹងទទួលបានការដឹងឮពីសំណាក់ចាស់ទុំក្តី តែតារាចម្រៀង អ៊ីវ៉ា ហាក់មិនទាន់គិតគូររឿងរៀបការដូចមិត្តរួមអាជីពដទៃឡើយ ។ ប៉ុន្តែយ៉ាងណាពេលនេះចំណងស្នេហ៍របស់នាងនិងគូស្នេហ៍លោក សេងហួរ ដែលជាម្ចាស់ក្លឹបបាល់ទាត់កាន់តែផ្អែមល្ហែមនិងមិនមានការលាក់លៀមដូចមុនទៀតឡើយ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយរយៈមុន អ៊ីវ៉ា ដែលមានឈ្មោះពិតថា ឃិន ស្រីនាថ នោះ បានបណ្តើរគូស្នេហ៍ចូលរួមសម្តែង MV នៅក្នុងបទ​«ម្ដេចយកប្រពន្ធចោលអូន» ដោយទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ ហ្វេន ហ្វេន ។


ថ្មីៗនេះគូស្នេហ៍ អ៊ីវ៉ា ក៏បានលេចមុខនៅក្នុងការសម្តែងជាលើកទីពីរនៅក្នុងបទចម្រៀងរបស់នាងដែលមានចំណងជើងជា«ម្តេចលេងសើចនឹងអនាគតខ្ញុំ»ដែលទើបនឹងចេញថ្មីៗនេះ។អត្ថន័យបែបកម្សត់នៅក្នុងបទចម្រៀងរួមជាមួយនឹងការសម្តែងជាមួយគូស្នេហ៍ទៀតនោះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ជាខ្លាំង ។

ការលេចមុខជាបន្តបន្ទាប់របស់ថៅកែក្លឹបបាល់ទាត់នៅក្នុងការសម្តែងជាមួយតារាចម្រៀង អ៊ីវ៉ា ជាគូស្នេហ៍នោះបានធ្វើឱ្យមហាជនមួយចំនួនលើកឡើងថាប្រហែលគូស្នេហ៍ប្រចណ្ឌមិនចង់ឱ្យបុរសណាផ្សេងប៉ះពាល់ទេដឹងទើបបានជាលោកសុខចិត្តមកសម្តែងជាមួយ អ៊ីវ៉ា បែបនេះ ។ ប៉ុន្តែខ្លះទៀតបែរជានិយាយថាមិនមានអ្វីចម្លែកទេព្រោះលោក សេងហួរ ជាគូស្នេហ៍របស់ អ៊ីវ៉ា ក៏មានរូបរាងស្រស់សង្ហាហើយអាចសម្តែងបានតែប៉ុណ្ណេះលុយមូលហើយរកឯណាបាន៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post