header ads

Sponsor

មិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាអ្នកគាំទ្រអ្នកនាង ថន ដារ៉ា សុទ្ធតែបង្ហាញការត្រេកអរនិងសាទរក្រោយពីបានឃើញអ្នកនាងបានភ្ជាប់ពាក្យជាមួយគូដណ្តឹងជាអ្នកមានមុខមាត់និងតួនាទីនៅក្នុងសង្គមហើយថែមទាំងជាអ្នកចេះដឹងផ្នែកផ្លូវធម៌ថែមទៀត ។ មានការលើកឡើងថាអ្នកនាង ថន ដារ៉ា នឹងក្លាយជាលោកជំទាវយ៉ាងស្របច្បាប់ក្រោយរៀបការជាមួយស្វាមីមានតួនាទីជារដ្ឋលេខាធិការក្រសួងការបរទេសគឺឯកឧត្តម ឃី សុវណ្ណរតនា ។ 

ពិតជាស្នេហាបែបចាស់ទុំនិងថ្លៃថ្នូរព្រោះកន្លងមកគេមិនដែលឃើញបងស្រីពិធីការិនី ថន លក្ខិណា រូបនេះបណ្តើរដៃគូចូលរួមនៅក្នុងកម្មវិធីណាមួយនោះទេ ។ ប៉ុន្តែស្ងាត់ៗអ្នកនាង ថន ដារ៉ា និងគូដណ្តឹងដែលត្រូវគេស្គាល់ថាជាបុគ្គលដែលមានចំណេះដឹងនិងមានតួនាទីនៅក្នុងស ង្គមបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ១៣ ម្សិលមិញនេះដោយមានការចូលរួមសាទរពីសំណាក់ញាតិមិត្តនិងភ្ញៀវកិត្តិយសជាច្រើន ។


 គូដណ្តឹងរបស់អ្នកនាង ថន ដារ៉ា ត្រូវបានគេស្គាល់ថាជាឯកឧត្តម ឃី សុវណ្ណរតនា ដែលមានតួនាទីជារដ្ឋលេខាធិការក្រសួងការបរទេសដែលត្រូរបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រិតតែងតាំងជារដ្ឋលេខាធិការក្រសូងការបរទេសកាលពីថ្ងៃទី ២២ សីហា ឆ្នាំ ២០២៣ កន្លងទៅ ពោលក្រោយពីឯកឧត្តមលាចាកសិក្ខាបទប្រមាណជាជិតមួយខែប៉ុណ្ណោះ ។
 

មុននឹងមានតួនាទីជារដ្ឋលេខាធិការក្រសួងការបរទេសឯកឧត្តម ឃី សុវណ្ណរតនា ក៏ធ្លាប់ជាព្រះចៅអធិការវត្តមង្គលវ័នហៅវត្តស្វាយដង្គំនិងធ្លាប់មានងារជាសម្តេចមហាអរិយវង្សទៀតផង ។ទោះបីជាបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរទៅហើយក្តី តែអ្នកនាង ថន ដារ៉ា មិនទាន់ទម្លាយពីពេលវេលាពិតប្រាកដនៅក្នុងថ្ងៃមង្គលការនៅឡើយទេ ។ មានការសរសើរដល់អ្នកនាង ថន ដារ៉ា ដែលមានសំណាងមានស្វាមីជាអ្នកមានទាំងចំណេះដឹងទាំងផ្លូវពុទ្ធចក្រនិងអាណាចក្រហើយថែមទាំងជាបុគ្គលដែលមានតួនាទីនៅក្នុងក្រសួងទៀតផង ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post