ពេលនេះតារាសម្តែង អេង វ៉ាណង បានជាសះស្បើយពីជំងឺដ៏កាចសាហាវមហារីកសុដន ក្រោយពីសំងំតស៊ូព្យាបាលរយៈពេលជាច្រើនខែ ។ បច្ចុប្បន្នអ្នកនាងក៏មានសុខភាពល្អ សម្រ ស់ក៏ស្រស់ស្អាតច្រើនជាងមុនហើយក៏បានទទួលការងារសិល្បៈវិញដែរ ។ អ្វីដែលគួរឱ្យកត់ស ម្គាល់តារាសម្តែង អេង វ៉ាណង ក៏ត្រៀមរៀបចំពិធីខួបកំណើតរបស់ខ្លួននៅក្នុងថ្ងៃទី ១៦ ខាងមុខនេះផងដែរ។
ក្រៅពីផ្តល់កម្លាំងពីសំណាក់មិត្តភក្តិ ក្រុមគ្រួសារក៏ដូចជាអ្នកគាំទ្ររួមនឹងកម្លាំងចិត្តផ្ទាល់ខ្លួនរួមនឹងការទទួលបានការផ្តល់ជាថវិការមួយចំនួនពីសប្បុរជននានានោះបានធ្វើឱ្យតារាសម្តែង អេង វ៉ាណង មានឱកាសយកឈ្នះជំងឺមហារីកដំណាក់កាលទីបីបានដោយជោគជ័យ ។
ក្រោយពីបញ្ចប់ការព្យាបាលពេលនេះ អេង វ៉ាណង ក៏មានសុខភាពល្អប្រសើរជាងមុនហើយក៏បានវិលចូលមកក្នុងអាជីពសម្តែងឡើងវិញ ។ក្រៅពីការសម្តែងអ្នកនាងក៏មានហាងសាឡនផ្ទាល់ខ្លួនជាអាជីពបន្ទាប់បន្សំ ។ អ្វីដែលកត់សម្គាល់ដើម្បីអរគុណដល់ខ្លួនឯងដែលបានតស៊ូយកឈ្នះជំងឺដ៏កាចសាហាវមួយនេះ អេង វ៉ាណង ក៏ត្រៀមរៀបចំពិធីខួបកំណើតកើតសារជាថ្មីម្តងទៀតនៅក្នុងថ្ងៃទី ១៦ ខាងមុខនេះដោយមានការអញ្ជើញមិត្តភក្តិក្នុងនិងក្រៅសិល្បៈមួយចំនួនចូលរួមហើយ ពិធីរបស់អ្នកនាងនឹងរៀបចំធ្វើឡើងនៅភោជនីយដ្ឋានវីហ្រ្វេន ។
ក្រោយជាសះស្បើយពីជំងឺមួយនេះ អេង វ៉ាណង កាន់តែរឹងមាំជាងមុន ហើយអ្វីដែលជាកម្លាំងចិត្តខ្លាំងសម្រាប់អ្នកនាងគឺកូនប្រុសស្រីទាំងបីនាក់ដែលរស់នៅក្រោមការមើលថែពីអ្នកនាងក្នុងនាមជា Single mom ។ ជាមួយនឹងការវិលត្រឡប់មកក្នុងការងារសិល្បៈជាថ្មីរបស់តារាសម្តែង អេង វ៉ាណង បានធ្វើឱ្យមិត្តភក្តិក្នុងសិល្បៈក៏ដូចជាអ្នកគាំទ្ររបស់អ្នកនាងមានការត្រេកអរគ្រប់គ្នាហើយជូនពរឱ្យអ្នកនាងកាន់តែមានសុខភាពល្អប្រសើរថែមទៀត៕