header ads

Sponsor

ដោយសារជាប់រវល់នៅក្នុងការងារមិនអាចដកឃ្លាបានតែក្នុងនាមជាឪពុកតារាចម្រៀង យ៉ែម សំអូន បានបង្ហោះសារសុំទោសកូនស្រីជាសាធារណៈតាមបណ្តាញសង្គមដោយសារលោកមិនអាចទៅទទួលកូនស្រីជាទីស្រឡាញ់នៅក្នុងថ្ងៃនេះ។ប៉ុន្តែយ៉ាងណាលោកបានពឹងពាក់តារាស្រី ទឹម រដ្ឋា ឱ្យធ្វើរឿងនេះជំនួសតួនាទីលោក ។

ក្រៅពីតារាចម្រៀង លោក យ៉ែម សំអូន ក៏ជាមុខរបរផ្ទាល់ខ្លួនជាអ្នករៀបចំកម្មវិធីតន្រ្តីសម្រាប់បម្រើនៅក្នុងកម្មវិធីមង្គលការ ជប់លៀងខួបកំណើតក៏ដូចជាកម្មវិធីធំតូចនានា ។ ដោយសាររដូវនេះជារដូវប្រាំងទើបធ្វើឱ្យការងាររបស់លោកមានការកាក់កបខ្លាំងស្ទើរមិនមានពេលសម្រាក ។ ដោយសារបែបនេះទើបតារាចម្រៀងរូបនេះមិនអាចដកឃ្លាទៅទទួលកូនស្រីតែមួយដែលនឹងធ្វើដំណើរមកដល់ប្រទេសកម្ពុជានៅក្នុងថ្ងៃទី ១៥នេះ ។

ប៉ុន្តែលោកបានពឹងពាក់ ទឹម រដ្ឋា ដែលជាមនុស្សដែលលោករាប់អានឱ្យទៅទទួលកូនស្រីជំនួសខ្លួន ។ ភ្ជាប់រូបភាពកូនស្រីជាមួយអតីតភរិយាអ្នកនាង យ៉ាន់ លីនដា លោក យ៉ែម សំអូន បានរៀបរាប់ថា          ​​«កូន​ស្រី​សម្លាញ់​មាស​ឪពុក​ឱ្យ​ប៉ាៗសុំទោស​ផងដែលប៉ា​មិនបានទៅទទួល​ការ​ធ្វើ​ដំណើរ​មកដល់​របស់​កូន​យប់​នេះដោយ សារ​ភារកិច្ច​របស់​ប៉ាៗ​រវល់​ខ្លាំង​ដកឃ្លា​មិន​រួច​។អ៊ីចឹង​មីង ទឹម រដ្ឋា ជួយ​មើល​ក្មួយ​ផង​គ្រប់​យ៉ាង​មាន​ការអី​ត្រូវ​ការ​ចាំ​ប្រាប់​បងទាំង​អស់​។ ចាំជួប​គ្នា​ថ្ងៃ​ស្អែក​ណា​កូន​ស្រី​ប៉ាប៉ា​ Veronica Yem។ My Everything»។

ការ​លើក​ឡើងរបស់លោក យ៉ែម សំអូន ​ត្រូវ​បានអ្នកលេងបណ្តាញសង្គមលាន់មាត់​សរសើរ​ចំំពោះ​លោក​ក្នុង​នាម​ជា​ឪពុកដែលនៅតែមានទំនួលខុសត្រូវផ្តល់ក្តីស្រឡាញ់ភាពកក់ក្តៅជាពិសេ សតាមCare កូនស្រីបើទោះកូនធំពេញវ័យក្តី។តួយ៉ាងមិនបានមកទទួលកូនស្រីដោយផ្ទាល់ តែសុខចិត្តពឹងពាក់មិត្តជិតដិតឱ្យទៅទទួលនឹង​ជួយមើល​​កូន​ស្រី​ខណៈនាង​ធ្វើ​ដំណើរ​មក​ដល់​ប្រ ទេស​កម្ពុជា​នៅល្ងាចនេះ ។

ប៉ុន្តែយ៉ាងណាលោក យ៉ែម សំអូន មិនបានបញ្ជាក់ថាតើអតីតភរិយា យ៉ាន់ លីនដា នឹងមានវត្តមានរួមគ្នាជាមួយកូនស្រីឬបែបណាឡើយ ។ ដ្បិតបង្ហាញនូវក្តីស្រឡាញ់កូនស្រីតែមួយរបស់ខ្លួនខ្លាំងក្តី តែមិនមានសញ្ញាណាមួយបញ្ជាក់ថាលោក និងអ្នកនាង យ៉ាន់ លីនដា អាចត្រូវរ៉ូវគ្នាវិញទេ ខណៈបច្ចុប្បន្ននេះអ្នកទាំងពីរសុទ្ធតែមិនទាន់មានអ្នកថ្មីរៀងខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post