header ads

Sponsor

មានការរំជួលចិត្តជាខ្លាំងពីសំណាក់មហាជនជាអ្នកគាំទ្រការសម្តែងរបស់អតីតតារាកំប្លែងលោ កតា សង់ស៊ីស ក្រោយពីបានឃើញវីដេអូខ្លីមួយដែលបានចែកចាយនៅក្នុងបណ្តាញសង្គមដោយលោកតាបានអង្គុយមើលការសម្តែងរបស់ខ្លួននាពេលកន្លងមកទាំងទឹកមុខញញឹមហើយពេលខ្លះក៏ស្រក់ទឹកភ្នែក ខណៈពេលនេះលោកតាមិនអាចសម្តែងបានដូចមុន ។
 

លោកតា សង់ស៊ីស ធ្លាប់ជាតារាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ដោយលោកតាបានលេចមុខនៅក្នុងការសម្តែងរឿងនិងកម្មវិធីកំប្លែងនៅតាមស្ថានីយទូរទស្សន៍ជាច្រើន។ប៉ុន្តែដោយសារសុខភាពមិនអំណោយផលគួបផ្សំនិងវ័យច្រើនផងនោះលោកតា សង់ស៊ីស បានបញ្ចប់ការសម្តែងនេះជាច្រើនឆ្នាំមកហើយ ។ សព្វថ្ងៃលោកតាមានសុខភាពទ្រុឌទ្រោមខ្លាំងដោយសារមិនអាចនិយាយបាននិងសម្តែងដូចមុននោះទេ តែយ៉ាងណាលោកតានៅតែបង្ហា ញការស្រឡាញ់ចំពោះអាជីពនាពេលកន្លងមក។យ៉ាងណាមិញតាមរយៈវីដេអូខ្លីមួយដែលឃើញបានឃើញលោកតា សង់ស៊ីស បានអង្គុយមើលការសម្តែងកន្លងមកតាមទូរស័ព្ទដៃដោយទឹកមុខញញឹមហើយពេលខ្លះក៏យំដោយសារស្រណោះខ្លួនដែលមិនអាចសម្តែងបានដូចមុន ។ 

ជាមួយវីដេអូខ្លីរបស់លោកតា សង់ស៊ីស ក៏មានភ្ជាប់ជាសំណេរថា«អាណិតណាស់ធ្លាប់តែ សម្តែងចែកជូនពុកម៉ែបងប្អូនសើចសប្បាយតែឥលូវកុំថាឡើយសម្តែងលែងកើតសូម្បីតែនិយាយ ក៏មិនបានផងលោកពុកព្រះជន្ម៨០ ថ្ងៃខ្លះគាត់អង្គុយមើលការសម្តែងពីមុនក៏អង្គុយញញឹមជួនក៏យំស្រណោះខ្លួន» ។

 ជុំវិញការលើកឡើងមួយនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមជាច្រើ នដែលស្រឡាញ់និងពេញចិត្តការសម្តែងកំប្លែងរបស់លោកតានាពេលកន្លងមកមានការរំជួលចិត្តជាខ្លាំង ។ ម្នាក់ៗបានត្រឹមតែជូនពរឱ្យលោកតា សង់ស៊ីស មានសុខភាពល្អរឹងមាំឡើងវិញ ។ ដ្បិតលោកតាមិនបានលេងកំប្លែងដូចមុនក្តី តែលោកក៏បានបន្សល់នូវកូនៗប្រុសស្រីដែលដើរតាមគន្លងកំប្លែងរបស់លោកតាមានដូចជាលោក សង់សេដ អ្នកស្រី កាឆយ ជាដើម ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post