header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយកាលពីថ្ងៃទី ១៥ ម្សិលមិញនេះ តារារ៉េប វណ្ណដា រួមនឹងបងប្រុស វណ្ណថាន់ បានទម្លាក់MVបទថ្មីដែលមានចំណងជើងថា«មិនអាចវិលវិញ» ដែលជារសជាតិថ្មីមានលាយឡំជាមួយនឹងបទចម្រៀងសម័យដើមថែមទៀត។មានការវែកញែកពីសំ ណាក់អ្នកគាំទ្រ ជាពិសេសហ្វេន ហ្វេន របស់តារាចម្រៀង ជី ដេវីត ដោយម្នាក់ៗបានលើកឡើងថា MV បទថ្មីរបស់ វណ្ណដា ស្រដៀងគ្នាទៅនឹងMVបទ«គាំងចិត្ត»របស់ ជី ដេវីត ដែលបានចេញកាលពីកន្លងមក ។

ខណៈកៀកពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរតារាចម្រៀងរ៉េបដែលមានដើមកំណើតមកពីខេត្តព្រះសីហនុបានទម្លាក់បទចម្រៀងថ្មីដែលមានលក្ខណៈប្លែកដោយមានទាំងការបញ្ចូលបទចម្រៀងមរតកដើមរួមនឹងការរ៉េបដែលទស្សនាហើយពិតជាទាក់ទាញតែម្តង ។


បទនេះជាការច្រៀងរូមគ្នារវាង វណ្ណដា និង វណ្ណថាន់ បន្ទាប់ពីអ្នកទាំងពីរជោគជ័យខ្លាំងនៅក្នុងបទ«កំលោះស្រុកខ្មែរ»ដែលមានអ្នកទស្សនាភ្លូកទឹកភ្លូកដីនាពេលកន្លងមក ។ អ្វីដែលកត់សម្គាល់មិនទាន់ដល់ ២៤ម៉ោងផងបទចម្រៀង «មិនអាចវិលវិញ»របស់ វណ្ណដា និង វណ្ណថាន់ ទទួលបានការពេញចិត្តនិងចុចចូលទស្សនាពីសំណាក់អ្នកគាំទ្រជាច្រើន ។ ម្នាក់ៗបានសរសើរថាពិតជាអ៊េមប្លែកភ្នែកនិងទាក់ទាញដោយសារមានការបញ្ចូលទាំងបទសម័យដើម និងសម័យទំនើប ។ ខ្លះថា«បទសម័យមុនពេលបញ្ចូលជាមួយបទសម័យថ្មីពិរោះមួយបែប វណ្ណដា និង វណ្ណថាន់ កំពុងធ្វើឲ្យតន្រ្តីខ្មែរ ពីរសម័យកាលទៅមុខជាមួយគ្នា។

ជាមួយគ្នានឹងការសរសើរពីសំណាក់ ហ្វេន ហ្វេន ជាច្រើននោះក៏មានការវែកញែក ជុំវិញMVបទចម្រៀងរបស់ វណ្ណដា និង វណ្ណថាន់ ពីសំណាក់អ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត ដោយមានការលើកឡើងថា«MV ស្រដៀងបទ«គាំងចិត្ត»របស់ ជី ដេវីត » «mvដូចគ្នាខ្លាំង ណាចេញមុនណាចេញក្រោយ» «បើ gd copy វិញ ជេrសាហាវ តែ vd copy ស្ងាត់ឈឹងមានតែសរសើរ»។ ជៀសវាងការដៀមដាមរវាងអ្នកគាំទ្រទាំងពីរតារារ៉េប វណ្ណដា បានលើកឡើងថានៅក្នុងគណនីយផ្ទាល់ខ្លួនថា បទធ្វើរាប់ឆ្នាំស្មានតែបង វណ្ណថាន់ អត់ចេញទេ ។ តាមសម្តីរបស់ វណ្ណដា អាចបញ្ជាក់ច្បាស់ថាបទនេះធ្វើយូរហើយគ្រាន់តែទើបនឹងចេញជាផ្លូវការកាលពីថ្ងៃទី ១៥ យប់មិញនេះតែម្តង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post