header ads

Sponsor

ថ្ងៃទី ១៦នេះគឺជាថ្ងៃពិសេសរបស់តារាចម្រៀងវ័យក្មេង គង់ កែវមរកតដែលបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរជាមួយគូស្នេហ៍ជាអ្នកលេងឧបករណ៍តន្ត្រីមួយដែលមានរូបរាងស្រស់សង្ហា។ ជាមួយនឹងការត្រេកអរពីសំណាក់អ្នកគាំទ្រក៏មានការលាន់មាត់ថាស្ងាត់ៗតារាចម្រៀងវ័យក្មេង គង់ កែវមរកត មានគូដណ្តឹងបាត់នៅឡើយតែអ្នកគាំទ្រ ។


តារាចម្រៀង គង់ កែវមរកត បានភ្ជាប់ពាក្យជាមួយលោក ពេជ្រឥន្ទតារា ដែលត្រូវគេស្គាល់ថាអ្នកកាន់ឧបករណ៍តន្រ្តីសាក់សូហ្វូន នៅក្នុងថ្ងៃទី ១៦ នេះនៅគេហដ្ឋានរបស់នាងផ្ទាល់ដែលមានទីតាំងនៅស្រុកស្អាងខេត្តកណ្តាល ។

ពិធីពិសារស្លាដក់កន្សែងរបស់តារាចម្រៀង គង់ កែវមរកត ហាក់មិនសូវមានវត្តមានអ្នកសិល្បៈចូលរួមច្រើនឡើយគេឃើញមានតិចតួចបំផុតដែលមានដូចជាតារាចម្រៀងសក់សំពោងលោក វី ជីវ័ន្ត ជាដើម។ មិនទាន់មានការទម្លាយពីពេលវេលានៅក្នុងថ្ងៃមង្គលការនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើនសុទ្ធតែសរសើរថាតារាច ម្រៀងវ័យក្មេងរូបនេះនិងគូដណ្តឹងមើលទៅស័ក្តិសមគ្នាទាំងរូបសម្រស់ និងវ័យហើយថែមទាំ ងជាអ្នកនៅក្នុងចង្កោមអ្នកសិល្បៈថែមទៀត ។

គេចាំបានថា គង់ កែវមរកត ធ្លាប់ជាអតីតបេក្ខភាពនៅក្នុងកម្មវិធីCambodia Idol រដូវកាលទីបី តែខុសពីមិត្តភក្តិដែលចូលប្រឡូកដំណាលគ្នាទោះជាមានសំឡេងពិរោះ តែរហូតមកដល់ពេ លនេះ តារាចម្រៀងវ័យក្មេងរូបនេះហាក់មិនទាន់មានទ្រនំច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែពេលនេះនាងកំពុងត្រូវប៉ាន់នៅក្នុងការចេញច្រៀងនៅតាមកម្មវិធីនានាស្ទើររាល់ថ្ងៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post