header ads

Sponsor

ដ្បិតកំពុងស្ពាយបំណុលជាប់ខ្លួនរាប់លានដុល្លារ និងកំពុងប្រកាសលក់ទ្រព្យសម្បត្តិដែលខ្លួនមានសម្រាប់ដោះស្រាយបំណុលក៏ពិតមែន តែអ្នកនាង ស្រីអូន នៅតែមានទឹកចិត្តជួយដល់តារាចម្រៀង អ៊ីណូ ដែលកំពុងធ្លាក់ដល់ចំណុចសូន្យនិងប្រកាសអស់សមត្ថភាពក្រោយផុងខ្លួនក្នុងបំណុលប្រមាណជាង ១០ម៉ឺនដុល្លារ ។ ក្នុងនោះអ្នកនាង ស្រីអូន បានផ្តល់ជូននូវទឹកប្រាក់ចំនួន ៥០០ដុល្លារដល់តារាចម្រៀង អ៊ីណូ ផងដែរ ។


ក្រោយពីតារាចម្រៀង អ៊ីណូ បានទម្លាយពីដើមហេតុដែលធ្វើឱ្យខ្លួនវ័ណ្ឌកជាមួយបំណុលរហូតអស់ប្រាក់ពីខ្លួនបែបនេះបានធ្វើឱ្យមហាជនក៏ដូចជាមិត្តភក្តិក្នុងសិល្បៈមានការភ្ញាក់ផ្អើលនិងសម្តែងការអាណិតអាសូរដល់លោកជាខ្លាំង ។ ក្រៅពីការលើកទឹកចិត្តក៏មានការផ្តល់ជូននូវទឹកប្រាក់មួយចំនួនដើម្បីជួយសម្រួលដល់ជីវភាពរបស់លោក ។ អ្វីដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនោះគឺបានឃើញអ្នកនាង ស្រីអូន បុស្បា ក៏បានបង្ហាញការអាណិតអាសូវនិងបានផ្តល់ប្រាក់មួយចំនួនដល់លោក អ៊ីណូ ទាំងដែលខ្លួនក៏កំពុងប្រកាសលក់ទ្រព្យដើម្បីដោះបំណុល ។

អ្នកនាង ស្រីអូន បានបង្ហោះសារដែលមានអត្ថន័យថា«ក្នុងនាមជាអ្នករាប់អានគ្នា អានសំនេរបងប្រុសរួចប្អូនខ្លោចចិត្តណាស់ លើលោកគ្មានអ្នកណាចង់ដើរដល់ចំនុចសូន្យទេ ពិតណាស់គឺពិបាកទទួល សម្ពាធផ្លូវចិត្ត បាត់បង់គ្រប់យ៉ាង គ្មានអ្នករាប់រក អារម្មណ៍ឯការ ឈឺចាប់ ប្អូនយល់គ្រប់យ៉ាង ប្អូនអាចជួយបងប្រុសបានប្អូននឹងជួយ មិនមើលនឹងភ្នែកដាច់ខាតទោះយ៉ាងណាក៏អាចជាភាពកក់ក្ដៅមួយផ្ដល់អោយមនុស្សម្នាក់ដែលកំពុងជួបទុក្ខធំ ស៊ូៗបងប្រុសពីប្អូន ស្រីអូនបុស្បា ទោះក្ដីសង្ឃឹមត្រឹម 1% ក៏ត្រូវតែតស៊ូបន្ដដែរបងប្រុសថវិការ 500$ នេះនៅតិចជាងទឹកចិត្តទេបងប្រុស តែក៏សង្ឃឹមថានឹងជួយសម្រួលការលំបាកបងប្រុសបានខ្លះសង្ឃឹមថាម្ចាស់បំណុលនឹងយោគយល់ដល់បងប្រុស»។

ជាមួយនឹងសំណេរផ្តល់កម្លាំងចិត្តដល់តារាចម្រៀង អ៊ីណូ រួមទាំងទឹកប្រាក់ចំនួន៥០០ដុល្លារ របស់អ្នកនាង​ ស្រីអូន ផ្តល់ជូនដល់តារាចម្រៀង អ៊ីណូ បានធ្វើឱ្យមហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរពីទឹកចិត្តសប្បុរសនិងទូលាយរបស់អ្នកនាងដែលសុខចិត្តបរិច្ចាគថវិការបស់ខ្លួនដល់អ្នកដែលកំពុងទ័លច្រកទាំងនឹងមានស្ថានភាពលំបាក។ ខ្លះលាន់មាត់ថាពិតជាមិនងាយរកបានទេសម្រាប់អ្នកដែលមានទឹកចិត្តដូច អ្នកនាង ស្រីអូន បែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post