ផ្ទុះចម្រូងចម្រាស់រវាងហ្វេនរបស់តារារ៉េបទាំងសងខាងនៅក្នុងMVបទ«មិនអាចវិលវិញ»របស់ វណ្ណដា និង«គាំងចិត្ត»របស់ ជី ដេវីត មិនទាន់ស្ងប់ផង។ ស្រាប់តែកាលពីថ្ងៃទី ១៧ ម្សិលមិញនេះលោក ជី ដេវីត បានទម្លាក់បទថ្មីដែលមានចំណងជើងថា«នារីទំនើង»។ ប៉ុន្តែអត្ថន័យនៅក្នុងបទចម្រៀងនោះត្រូវបាន ហ្វេន ហ្វេន របស់តារារ៉េប វណ្ណដា ថាដៀលអាយដលខ្លួនទៅវិញ ។អ្នកលេងបណ្តាញសង្គមខ្លះបានបន្ថែមថា ចេញមកដៀមដាមច្រៀងដដែលៗមិនប្លែកសោះ។
មិនឱ្យអ្នកគាំទ្ររបស់ខ្លួនទន្ទឹងរង់ចាំយូរតារារ៉េបខ្ពស់ស្រឡះ ជី ដេវីត បានទម្លាក់បទថ្មី«នារីទំនើង»ដែលមានចង្វាក់ភ្លេងបែបសប្បាយៗគួរឱ្យចង់រាំសម្រាប់អបអរពិធីបុណ្យប្រពៃណីខ្មែរ។ មិនតែប៉ុណ្ណោះក៏មានបញ្ចូលនូវឧបករណ៍តន្ត្រីបុរាណមួយចំនួនដែលស្តាប់ទៅពិតជាពិរោះប្លែកដែលធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការលាន់មាត់សរសើរគ្រប់គ្នា។ ប៉ុន្តែយ៉ាងណានៅក្នុងអត្ថន័យបទ« នារីទំនើង» នេះត្រូវបានអ្នកគាំទ្ររបស់តារារ៉េប វណ្ណដា បានលើកឡើងថា ជាការដៀលដល់អាយដលរបស់ខ្លួនត្រង់វគ្គថា« អាខ្លះកំពស់ ១ម៉ែត្រ ៥០ ច្រឡំថាវាហ្នឹង ធឿន ធារ៉ា មែន ទុកពេលឱ្យវាបូលប៉ារ៉ូលដដែលៗគ្មានអីថ្មីទេក្រៅពីពាក្យថាកើបលុយ...»
ដែលហាក់ដូចជាដៀមដាមទៅនឹងបទចម្រៀងសូឡូមួយរបស់ វណ្ណដា ដែលមានចំណងជើងថា«មេឃបើកថ្ងៃ»ដែលទើបទម្លាក់កាលពីប៉ុន្មានថ្ងៃមុននេះ។ អ្នកគាំទ្រខ្លះទៀតលាន់មាត់ថាចំណ ងជើងនិងអត្ថន័យនៅក្នុងបទចម្រៀងហាក់មិនសូវស៊ីគ្នា។ ខ្លះថា«លេងគេខ្លះទៅកុំខាំគេពេកមិនល្អទេប្រូ» «បទគាត់ស៊េរី ញីកែងជើងល្បីណាស់កន្លែងណាក៏ស្គាល់ចង់អោយចេញមកបែបចឹងៗវិញពេលនេះខាងនេះខាងនោះលឺតែដៀមដាមគ្នាទៅមកយូរៗគ្រាន់តែចេ ញមកដឹងមុនថានឹងមានពាក្យដៀមដាមគ្នា ស្តាប់ទៅដដែលៗ» ជាដើម។
មិនមានអ្វីចម្លែកទេព្រោះកន្លងមក ហ្វេន ហ្វេនរបស់តារារ៉េបទាំងពីរ តែងផ្ទុះពាក្យសម្តីដាក់គ្នាជារឿយៗដើម្បីការពារអាយដលរៀងៗខ្លួន ។ ប៉ុន្តែយ៉ាងណាបទចម្រៀងថ្មីរបស់ ប៉ាវីត មួយបទនេះកំពុងទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រជាច្រើនដោយម្នាក់ៗលើកឡើងថាដឹងតែរាំហុយដីនៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះទៀតហើយ៕