header ads

Sponsor

ក្រោយទទួលរងការរិះគន់ពីសំណាក់មហាជនជាអ្នកលេងបណ្តាញសង្គមក្រោយបានឃើញការសន្ទនារវាងតារាចម្រៀង សាយ និងយុវតីម្នាក់ដែលមានលាយឡំភាសាខ្មែរជាមួយភាសាអង់គ្លេសទាំងមិនមែនជាពាក្យបច្ចេកទេស ។ ស្រាប់តែតារាចម្រៀង សាយ បានលាន់មាត់ ថាមែនៗ ដែលធ្វើឱ្យអ្នកគាំទ្រលោកនិយាយថា គួរទទួលយកការពិតក្នុងនាមជាកូនខ្មែររិះគន់ដើម្បីស្ថាបនា ។ 


នៅក្នុងព្រឹកថ្ងៃទី ១៨ នេះអ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការចែករំលែកព្រោងព្រាតនៅក្នុងវីដេអូខ្លីមួយដែលជាកិច្ចសន្ទនារវាងយុវតីមួយរូបជាមួយតារាចម្រៀង Original Song  សាយ។ ក្នុងនាមជាយុវជនសម័យថ្មីកិច្ចសន្ទនានោះជាការចែករំលែកជុំវិញការគ្រប់គ្រងខ្លួនឯង តែអ្វីដែលធ្វើឱ្យមានការរិះគន់ពីសំណាក់មហាជនជាច្រើននោះដោយសារពួកគេប្រើប្រា ស់ភាសាជាតិខ្មែរលាយឡំជាមួយភាសាអង់គ្លេសទាំងដែលជាពាក្យសាមញ្ញធម្មតាមិនមែនជាពាក្យបច្ចេកទេសដែលស្តាប់ហើយពិតជាហួសចិត្តជាខ្លាំង ។ 


វីដេអូប្រមាណជាជិតបីនាទីនៅក្នុងកិច្ចសន្ទនារបស់តារាចម្រៀង សាយ និងយុវតីរូបនោះមិនទាន់មានការទម្លាយថាជាការពិភាក្សានៅក្នុងកម្មវិធីអ្វីឡើយ ។ ប៉ុន្តែយ៉ាងណាត្រូវបានមហាជនមួយភាគធំធ្វើការចែករំលែកព្រោងព្រាតនឹងបានរិះគន់ពេញមាត់ៗថា«អរគុណសម្រាប់ការចែករំលែកប្រសិនបើបងអាចនិយាយជាភាសាខ្មែរបានពិតជាល្អណាស់ព្រោះមានប្រជាជនជាច្រើនដែលគាត់ចូលចិត្តការលើកឡើងរបស់បងតែគាត់មិនយល់ភាសាដែលបងនិយាយ» «ខ្លាចគេមិនដឹងថាចេះភាសាអង់គ្លេសមែន?» «បើតិចៗ មិនអីទេ នេះមកជាប្រយោគចឹង ពិបាកទទួលដែរ» «បាទ​ចាសលែងមានហើយ​ ចេញ​វីដេអូ​មក​ yes yes»។


ក្រោយផ្ទុះការរិះគន់ពាសពេញបណ្តាញសង្គមបែបនេះគេបានឃើញតារាចម្រៀង សាយ ដែ លជាសាម៉ីខ្លួននោះបានបង្ហោះសារមួយភ្លាមថា«OHHHH!ពេលព្រឹកដ៏ស្រស់ស្រាយជាមួយ Facebook ថាមែនៗ GenZ អើយជួយមើលៗបងផង»។ជុំវិញការលើកឡើងរបស់ សាយ ក៏មានអ្នកគាំទ្រមួយជាច្រើនបានបញ្ចេញមតិស្រដៀងគ្នាបងគួរតែទទួលយកការពិតការរិះគន់ក្នុងន័យកែប្រែគឺគ្រប់គ្រាន់ហើយមិនជាអ្វីទេ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post