នេះជាលើកដំបូងដែលគេបានឃើញតារាកំប្លែង នាយពាក់មី បានបង្ហាញការហួសចិត្តក្រោយពីបានឃើញបុរីមួយដែលបានសាងសង់ផ្ទះឱ្យលោកគ្មានគុណភាពពោលជាងមិនមានជំនាញ នៅក្នុងការធ្វើ។មិនតែប៉ុណ្ណោះផ្ទះនេះមិនធ្វើទៅតាមកិច្ចសន្យាខណៈលោកបានបង់ប្រាក់ដាច់រួចរាល់ហើយ ។
ភ្ជាប់ជាមួយរូបភាពផ្ទះជាច្រើនសន្លឹកដែលមិនទាន់សាងសង់រួចរាល់ននៅក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនតារាកំប្លែងដែលមានដើមកំណើតមកពីខេត្តស្វាយរៀងរូបនេះបានរៀបរាប់ថា«ផ្ទះទិ ញអោយអាតួកុងត្រា18ខែទិញដាច់បង់លុយដាច់តែជាង3ឆ្នាំហើយនៅធ្វើមិនទាន់ហើយទៀតសូមម្ចាស់បូរីជួយធ្វើអោយផង ជាពិសេសសូមដាក់ជាងដែលមានជំនាញមកធ្វើផងដីខ្ពស់ជាងផ្ទះសរសរចាក់មិនត្រង់ជួរគ្នាការ៉ូក្រាលខ្ពស់ទាប..នៅមានទៀត!
ខ្ញុំជាអ្នកធ្លាប់ធ្វើសំណង់ដែរខ្ញំយល់ច្បាស់ពីសំណង់ដល់ពេលដាក់ជាងគ្មានជំនាញធ្វើផ្ទះខ្ញុំចឹងដូចមើលងាយខ្ញុំណាស់ខ្ញុំប្រាប់ហើយថា ផ្ទះខ្ញុំទិញទុកអោយកូននៅ មិនមែនទិញទុកលក់វិញទេ សូមយកចិត្តទុក្ខដាក់លើជាងផង»។
ដ្បិតមានការលើកឡើងជាសាធារណៈក្តី តែតារាកំប្លែង នាយពាក់មី មិនបានបង្ហាញឈ្មោះរបស់បុរីនោះជាចំហនោះទេ ។ បើតាមការរៀបរាប់របស់ នាយពាក់មី ផ្ទះនេះគឺទិញសម្រាប់ឱ្យកូនប្រុសទីពីរដែលមានឈ្មោះថា់តួ ។ ជុំវិញការបើកបង្ហាញរបស់ នាយពាក់មី ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនចូលរួមខមិនដែលអ្នកខ្លះបាននិយាយបែបលេងសើចថា«ហាមនិយាយបើខ្លាំងធ្វើខ្លួនឯងទៅបងជាសំណងស្រាប់»«ចាំខ្ញុំធ្វើឱ្យប៉ាក្មេក»«ទិញទុកចឹងហើយបងគេទុកចឹង» ជាដើម។ពិតជាមិនធម្មតាទេក្រោយមានជីវភាពធូរធារ នាយពាក់មី បានទិញផ្ទះផ្ទាល់ខ្លួនសម្រាប់កូនៗដែលកន្លងមកនាយបានទិញផ្ទះមួយកន្លែងឱ្យកូនស្រីច្បងរបស់ខ្លួន ស្រីខួច ផងដែរ ៕