header ads

Sponsor

មីៗនេះមានការចាប់អារម្មណ៍និងបង្ហាញក្តីអាណិតអាសូរជាខ្លាំងដល់តារាចម្រៀង អ៊ីណូ ក្រោ យបានឃើញតារាស្រីសិចស៊ី អូន បូរមី ដែលជាម្ចាស់បំណុលរបស់តារាចម្រៀង អ៊ីណូ បានចេញមុខបញ្ជាក់ថាតារាចម្រៀង អ៊ីណូ ក្ស័យធនដោយសាររកស៊ីខាតមិនមែនលេងល្បែងទេ ។ស្រីស្អាតរូបនេះបានបន្តថា កន្លងមកតារាចម្រៀង អ៊ីណូ ក៏ធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួនពីរដងហើយ។

តារាសម្តែងរូបស្រស់សិចស៊ី អូន បូរមី ដែលតែងបង្ហាញខ្លួននៅក្នុងការឃោសនាផលិតផលនានានោះបានចេញមុខទម្លាយរឿងរ៉ាវខ្លះៗរបស់តារាចម្រៀង អ៊ីណូ ក្រោយធ្លាក់ខ្លួននៅក្នុងបំណុលរាប់ម៉ឺនដុល្លារបែបនេះ ។ ក្នុងនាមជាម្ចាស់បំណុលស្រីស្រស់រូបនេះបានលើកឡើងថា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះជំពាក់ប្រាក់នាងចំនួន២៥០០ដុល្លារហើយបច្ចុប្បន្ននាងសម្រេចមិនយកការនោះទេហើយរំពឹងថាម្ចាស់បំណុលដទៃនឹងធ្វើដូចរូបនាងដែរព្រោះនាងដឹងថាលោក អ៊ីណូ ពិតជាទ័លខ្លាំងប្រាកដមែន ។


អូន បូរមី បានរៀបរាប់ថា «ញុំសូមលើកយកមកនិយាយដែលគ្មាននាក់ដឹងពីគាត់ថាគាត់យកលុយទៅណា គាត់រកស៊ីជាមួយគេខាត ហើយពេលខ្លះគាត់រកតែ2$គ្មានផងខ្ញុំស្គាល់គាត់ច្បាស់ណាស់គាត់មិនចេះលេងល្បែងទេ គាត់ជំពាក់ខ្ញុំ2500$ ដូចគ្នាខ្ញុំកម្ចីតរពីបងស្រីរាប់អានខ្ញុំអោយគាត់ខ្ញុំយោយល់គាត់ច្រើនណាស់ពេលខ្លះខ្ញុំបញ្ចាំទូរសព្ទខ្លួនឯងបង់ការជំនួសគាត់ហើយគាត់ចង់សំលាប់2ដងហើយព្រោះអស់ផ្លូវខ្ញុំពិបាកមើលនឹងភ្នែកណាស់បងប្អូនគួរសសើរគាត់នៅញញឹមនឹងធ្វើអោយបងប្អូនសើចបា នទៀត ក្នុងនាមម្ចាស់បំណុលដូចគ្នាសង្ឃឹមថាចុះការអោយគាត់ នឹង មិនយកការពីគាត់ទេ»។

ការទម្លាយរឿងរ៉ាវខ្លះៗរបស់តារាចម្រៀង អ៊ីណូ ពីសំណាក់ម្ចាស់បំណុល អូន បូរមី បានធ្វើឱ្យមហាជនជាអ្នកគាំទ្រសំឡេងរបស់លោកក៏ដូចជាមិត្តភក្តិក្នុងនិងក្រៅសិល្បៈរបស់តារាចម្រៀ ងរូបនេះមានការអាណិតជាខ្លាំងព្រោះកន្លងមកលោកក៏មានជីវភាពហ៊ឺហានិងមានមុខជំនួញជាច្រើនក្រៅពីអាជីពចម្រៀង ។ មិនតែប៉ុណ្ណោះមួយមុនតារាចម្រៀង អ៊ីណូ ធ្លាប់បានធ្វើពិធីឡើងផ្ទះថ្មីយ៉ាងគគ្រឹកគគ្រេងដែលលោកបានទិញនៅបុរីមួយកន្លែង តែយ៉ាងណាលោកបានប្រាប់ថាផ្ទះនេះត្រូវខាងបុរីយកវិញដោយសារទិញបង់រំលោះហើយសព្វថ្ងៃលោកបានមករស់នៅក្នុងផ្ទះជួលមួយកន្លែង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post