header ads

Sponsor

ស្ងាត់ៗកូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ គឺ សុវត្ថិ សិរីវុឌ្ឍ បានក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មហ្គាឡាក់ស៊ីជាមួយលោកឪពុកនិងបងប្រុសច្បង សុវត្ថិ មុនីវណ្ណ ជាផ្លូវការកាលពីថ្ងៃទី ១៩ម្សិលមិញនេះ។ អ្វីដែលគួរឱ្យកត់សម្គាល់ដើម្បីអបអរការក្លាយជាតារាចម្រៀងនៅក្នុងទ្រនំមួយនេះ សុវត្ថិ សិរីវុឌ្ឍ ក៏បានទម្លាក់បទថ្មីជាស្នាដៃនិពន្ធរបស់ខ្លួនផ្ទាល់ ។

ពិធីប្រកាសជាផ្លូវការរបស់កូនប្រុសពៅតារាចម្រៀង ព្រាប សុវត្ថិ ក្នុងការក្លាយជាសមាជិកនៅក្នុងទ្រនំអ្នកឧកញ៉ាបានធ្វើឡើងកាលពីថ្ងៃម្សិលមិញដោយមានការចូលរួមពីសំណាក់លោក សាក់ ធារិទ្ធ តារាចម្រៀង ព្រាប សុវត្ថិ ជាឪពុក លោកស្រី ឡុង ស្រីមុំ សុវត្ថិ មុនីវណ្ណ ជាបងប្រុសរួមនឹងភ្ញៀវកិត្តិយសនិង អ្នកសារព័ត៌មានជាច្រើនទៀត ។


សុវត្ថិ សិរិវុឌ្ឍ ក៏បានបង្ហាញអារម្មណ៍រីករាយក្រោយពីអាចមានឱកាសក្លាយជាតារាចម្រៀងនៅក្នុងទ្រនំជាមួយលោកឪពុកហើយត្រៀមនឹងបង្ហាញសកម្មភាពថ្មីៗនិងប្លែកសម្រាប់អ្នកគាំទ្ររបស់ខ្លួនជាបន្តបន្ទាប់ ។ បើតាមការលើកឡើងរបស់ សុវត្ថិ មុនីវណ្ណ ជាបងប្រុសបានឱ្យដឹងថាទៅថ្ងៃក្រោយលោកនិងប្អូនប្រុសក៏មានគម្រោងចេញបទចម្រៀ ងរួមគ្នាទៀតផង ។

បង្ហាញវត្តមាននៅក្នុងទ្រនំថ្មីភ្លាមកូនប្រុសពៅរបស់តារាចម្រៀងល្បី ព្រាប សុវត្ថិ បានទម្លាក់បទថ្មីដែលមានចំណងជើងថា «STUCK WITH YOU» ដែលជាស្នាដៃនិពន្ធរបស់លោកផ្ទាល់តែម្តង។ ដោយសារតែកៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីខ្មែរទៅហើយដូនេះតារាចម្រៀង សុវត្ថិ សិរិវុឌ្ឍ មិនមានបទចម្រៀងសម្រាប់អបអរដូចតារាចម្រៀងដទៃឡើយ តែលោកបានត្រៀមបទចម្រៀងប្រមាណជា៥បទសម្រាប់ចេញនៅក្នុងខែឧសភាខាងមុខនេះ ដែលជាចង្វាក់ហ៊ីបហប់ ។

ពិតជាឪខ្លាកូនខ្លាពិតមែនមិនត្រឹមតែចេះច្រៀងប៉ុណ្ណោះទេ តែ សុវត្ថិ សិរីវុឌ្ឍ ក៏មានសមត្ថភាពចេះនីពន្ធបទចម្រៀងបានផងដែរ ។ គួររំឮកថា សុវត្ថិ សិរីវុឌ្ឍ ក្លាយជាតារាចម្រៀងផ្លូវការនៅក្នុងផលិតកម្មហា្គឡាក់ស៊ីក្រោយពីបងប្រុស សុវត្ថិ មុនីវណ្ណ ហក់ចូលទ្រនំមួយនេះរយៈពេលមួយឆ្នាំ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post