header ads

Sponsor

មានអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាកំប្លែង នាយពាក់មី បានបង្ហាញការចាប់អារម្មណ៍នឹងចង់ដឹងថាតើផ្ទះនៅក្នុងបុរីដែលនាយបានបង្ហោះកាលពីពេលថ្មីៗដោយបញ្ជាក់ថាគុណភាពអន់នោះមានឈ្មោះអ្វី ។ ក្នុងនោះក៏មានការសន្និដ្ឋានផ្សេងៗទៅតាមការ យល់ឃើញរៀងៗខ្លួន ។ ទោះមិនបង្ហើបចំៗពីឈ្មោះបុរី តែនាយពាក់មី គ្រាន់តែបង្ហើបថាបុរីដែលនាយបានទិញផ្ទះសម្រាប់កូនប្រុសទីពីរនោះមានម្ចាស់ជាឧកញ៉ាដែលមានឈ្មោះល្បីគួរសម ។​

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាបានជ្រាបហើយថាតារាកំប្លែង នាយពាក់មី បានបង្ហាញការកើតទុក្ខមិនសុខចិត្តក្រោយពីបានឃើញផ្ទះដែលលោកបានទិញសម្រាប់កូនប្រុសទីពីរសាងសង់ក្នុងគុណភាពអន់ដែលលោកអាចដឹងព្រោះធ្លាប់មានបទពិសោធន៍ជាជាងសំណង់ស្រាប់។ មិនតែប៉ុណ្ណោះថែមទាំងមិនគោរពកិច្ចសន្យាខណៈលោកបានបង់ប្រាក់ដាច់រួចរាល់ តែមកដល់ពេលនេះបីឆ្នាំហើយមិនទាន់ទទួលបានផ្ទះនៅឡើយ។


មានការបញ្ចេញមតិជាច្រើនជុំវិញការបង្ហោះជាសាធារណៈរបស់តារាកំប្លែង នាយពាក់មី ។ ខ្លះបានលើកឡើងថាមិនមានអ្វីចម្លែកទេព្រោះមិនមែន មានតែ នាយពាក់មី ទេសូម្បីតែមហាជនមួយចំនួនក៏បានជួបរឿងបែបនេះតែគ្រាន់តែមិនសូវល្បីខ្លាំងព្រោះពួកគាត់មិនមែនជាមនុស្សរបស់មហាជន ។ ខ្លះបែរជាសរសើរថា នាយពាក់មី សំណាងហើយបានសាងសង់ប៉ុណ្ណេះបើខ្លួនវិញសូម្បីតែជើងសសរក៏មិនទាន់ឃើញថា ។

ជាមួយគ្នានោះក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនចង់ដឹងថាតើបុរីដែលតារាកំប្លែង ពាក់មី បានទិញនោះមានឈ្មោះអ្វី។ បើតាមការផ្តល់បទសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយតារាកំប្លែងដែលមានប្រជាប្រិយភាពរូបនេះបានព្រលយថាម្ចាស់បុរីនោះមានងារជាឧកញ៉ាដែលមានឈ្មោះគួរសមម្នាក់ ។ ផ្ទះនេះដែរលោកទិញសម្រាប់ឱ្យកូនប្រុសទីពីរ តាំងពីកូននៅអាយុ ៩ឆ្នាំមកដល់ពេលនេះកូនលោក ១២ឆ្នាំហើយផ្ទះមិនទាន់រួចរាល់១០០ភាគរយនៅឡើយ ។ កន្លងមកក៏ធ្លាប់បាននិយាយច្រើនដងផ្ទាល់មាត់ជាមួយម្ចាស់បុរីដែរ តែមិនបានលទ្ធផលទើបនាយបង្ហោះតាមបណ្តាញសង្គមតែម្តង ។ តាមការបញ្ជាក់របស់ នាយពាក់មី ក៏មានអ្នកគាំទ្រមួយចំនួនបានស្គាល់ដោយខ្លះបានលាន់មាត់ថាម្ចាស់បុរី ជាក្លើរបស់ នាយពាក់មី ទៀតផង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post