header ads

Sponsor

ខណៈផ្ទុះការវែកញែកនិងចែករំលែកនៅក្នុងបណ្តាញសង្គមជុំវិញទស្សនៈរបស់អ្នកនាង ស្រីអូន ដែលបានជ្រើសយកសង្គមទីមួយដោយដាក់គោលដៅថារឹងមាំដើម្បីមនុស្សស្រីគ្រប់រូប ។ ជាមួយគ្នានោះគេបានឃើញអតីតបវរកញ្ញា រឿន ណាត បានបញ្ចេញមតិថា ជ្រើសយកគ្រួសារព្រោះមិនមានប្រយោជន៍អ្វីប្រសិនបានទទួលពិភពលោកទាំងមូយតែបែរជាបាត់បង់គ្រួសារ ។ មតិរបស់ ស្រីស្អាត រឿន ណាត ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។


កាលពីប៉ុន្មានថ្ងៃមុននេះអ្នកនាង ស្រីអូន បានរៀបចំពិធីសង្រ្កាន្តនៅក្នុងបុរីបុស្បាដោយក្នុងនោះអ្នកនាងក៏បានចែករំលែកពីបទពិសោធន៍នៅក្នុងជីវិតដែលខ្លួនបានទទួលបង្ហាញដល់មហាជនដែលបានចូលរួមនៅក្នុងកម្មវិធីនោះ ។ ជាមួយគ្នានោះគេក៏បានឃើញវីដេអូខ្លីរបស់ អ្នកនាង ស្រីអូន ដែលបាននិយាយថា អ្នកនាងមិនបានជ្រើសយកគ្រួសារជាធំទេព្រោះបើយកគ្រួសារជាធំសកម្មភាពចូលរួមនៅក្នុងសង្គមនានាក៏មិនទូលំទូលាយដែរ ។សម្រាប់គំនិតអ្នកនាងជ្រើសយកសង្គមជាធំពោលគឺរឹងមាំសម្រាប់ស្រ្តីទូទៅ ។ វីដេអូខ្លីរបស់់ម្ចាស់បុរីបុស្បារូបនេះក៏បានផ្ទុះការវែកញែកជាច្រើននៅក្នុងបណ្តាញសង្គមទៅតាមទស្សនៈនឹងការយល់ឃើញរៀងៗខ្លួន។

ក្នុងនោះគេបានឃើញស្រីស្អាត រឿន ណាត បានបញ្ចេញយោបល់ដោយភ្ជាប់ជាមួយសម្តីអ្នកនាង ស្រីអូន នៅក្នុងវីដេអូខ្លីថា « ខ្ញុំសួរខ្លួនឯងតើវាមានប្រយោជន៍អ្វី បើខ្ញុំទទួលបានពិភពលោកទាំងមូលហើយបាត់បង់គ្រួសាររបស់ខ្ញុំបើអ្នកមានទំនាក់ទំនងល្អនៅក្នុងគ្រួសារ គ្រប់ទំនាក់ទំនងរបស់អ្នកដទៃនិងសង្គមខាងក្រៅកាន់តែងាយស្រួល»។

ជុំវិញមតិរបស់ រឿន ណាត ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ។ ខ្លះក៏បានសរសើរ រឿន ណាត ដែលហ៊ានឆ្លើយចំៗបែបនេះ ។ស្រីស្អាតដែលជាអតីតបវរកញ្ញារូបនេះបានបញ្ជាក់ទៀតថាក្រៅពីធ្វើជាមនុស្សល្អនៅក្នុងគ្រួសារនិងសង្គមគោលការជីវិតដ៏សំខាន់បំផុតរបស់នាងគឺធ្វើជាភរិយាដ៏ល្អម្នាក់។ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងចំពោះមតិរបស់អ្នកនាង ស្រីអូន ថា នេះជាការយល់ឃើញរបស់មនុស្សម្នាក់ៗអ្វីដែលគិតថាជាសេចក្តីសុខរបស់គេគេនឹងធ្វើបែបនោះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post