header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀងឌីជេ ក្តឹប បានលើកឡើងថាទោះងាប់ក៏លោកមិនលើកដៃសំពះសុំប្រាក់ពីមហាជនដែរពោលលោកសុខចិត្តលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងប្រសើរជាងព្រោះលោកមិនចង់ឮពាក្យគេដៀលអ្នកសិល្បៈឡើយ ។ អ្វីដែលគួរឱ្យកត់សម្គាល់ចុងក្រោយ ឌីជេ តូចល្អិតរូបនេះបែរជាព្រលយថា« កុំឲ្យជំនួយរបស់បងប្អូនក្លាយជាមុខរបរនៅក្នុងជំនួញរបស់ក្រុមមនុស្សដែលយកសប្បុរសធម៌ធ្វើជាមុខរបរ...»។


ជឿជាក់ថាមហាជនពិតជាជ្រាបច្បាស់ហើយថាប៉ុន្មានថ្ងៃនេះមានការចាប់អារម្មណ៍ខ្លាំងក្រោយបានឃើញតារាចម្រៀង អ៊ីណូ ដែលធ្លាប់មានជំនួញជាច្រើនដូចជាលក់រថយន្ត ដីឡូតិ៍ និងលក់សម្លៀកបំពាក់បានប្រកាសធ្លាក់ដល់ចំណុចសូន្យក្រោយពីលោកបានជាប់ផុងទៅនឹងបំណុលជាច្រើនដែលមានទាំងជនជាតិខ្មែររួមនឹងជនជាតិចិន ។ បំណុលទាំងនោះប្រមាណជាង ១០ម៉ឹនដុល្លារ ហើយលោកក៏បានសុំជំនួយពីសប្បុរសជនផងដែរ ។ ការលើកឡើងរបស់តារាចម្រៀង អ៊ីណូ ក៏ទទួលបានក្តីអាណិតអាសូរពីសំណាក់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈជាច្រើនហើយក្នុងនោះក៏មានមហាជនជាអ្នកចូលចិត្តរូបលោកបានផ្តល់ជាទឹកប្រាក់ទៅតាមលទ្ធភាពរបស់ខ្លួន ។

ខណៈរឿងតារាចម្រៀង អ៊ីណូ កំពុងផ្ទុះនៅលើបណ្តាញសង្គមគេក៏បានឃើញឌីជេ ក្តឹប ដែលធ្លាប់ជាតារាចម្រៀងរ៉េបដែលមានប្រជាប្រិយភាពម្នាក់ដែរនោះបានបង្ហោះសារយ៉ាងស៊ីជម្រៅនិងចាក់ដោតថា  «ដោយសារតែធ្លាប់លឺគេដៀលថាពួកអាអ្នកសិល្ប:ឲ្យតែពួកវាធ្លាក់ខ្លួនគឺដឹងតែលើកដៃសុំលុយពីសប្បុរសជនហើយ ទើបធ្វើអោយខ្ញុំតាំងចិត្តថាទោះងាប់ក៏មិនលើកដៃសំពះសុំលុយពីមហាជនដែរ(ខ្ញុំសុខចិត្តដើរទៅលើកដៃសំពះសុំការងារធ្វើគ្រប់ទីកន្លែងរហូតមានការងារធ្វើ) ហើយពេលខ្ញុំធ្វើការបើបងប្អូនអោយលុយធីបគឺខ្ញុំទទួលយកដោយក្តីរីករាយនិងភាពសប្បាយចិត្ត ព្រោះវាជាលុយដែលកើតចេញពីកំលាំងញើសឈាមខ្ញុំ(អរគុណមនុស្សល្អគ្រប់គ្នា).។

ដូចនេះ!មុនជួយបងប្អូនត្រូវគិតថាម្នាក់១$ប្រជាជនយើងមាន១៦លាននាក់ជាង(អ៊ីចឹង!១៦លាននាក់ស្មើ១៦លាន$ បាត់ទៅហើយ)ដូច្នេះ!សូមកុំបណ្តោយឲ្យជំនួយរបស់បងប្អូនក្លាយជាមុខរបរនៅក្នុងជំនួញរបស់ក្រុមមនុស្សដែលយកសប្បុរសធម៌ធ្វើជាមុខរបររកស៊ីឲ្យសោះ»។ជុំវិញមតិរបស់តារាចម្រៀងរ៉េបរូបនេះក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន តែគេមិនច្បាស់ថាតើការលើកឡើងរបស់លោកចង់ភ្ជាប់ជាមួយសាច់រឿងរបស់តារាចម្រៀង អ៊ីណូ ដែលកំពុងទទួលជំនួយពីមហាជន ឬនិយាយចំពោះអ្នកសិល្បៈទូទៅនោះទេ  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post