header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយនៅក្នុងថ្ងៃទី ២១នេះរឿង«ប្រុសលក់ខ្លួន»របស់ផលិតកម្ម អិលឌី នឹងត្រូវចាក់បញ្ចាំងជាផ្លូវការក្រោយពីមានការសម្ពោធកាលពីម្សិលមិញ ។ អ្វីដែលកត់សម្គាល់គេចាប់អារម្មណ៍ឃើញថាទាំងម្ចាស់ផលិតកម្មរួមនឹងតួសម្តែងសុទ្ធតែទទួលបានការស្វាគមន៍ពីសំណាក់ខាងភាគីថៃយ៉ាងកក់ក្តៅ។ បើតាមការលើកឡើងរបស់ម្ចាស់ផលិតកម្មបា នឱ្យដឹងថារឿង«ប្រុសលក់ខ្លួន»ត្រូវបានភាគីថៃផ្តល់ទីតាំងនៅក្នុងការចាក់បញ្ចាំងដល់ទៅ៨០ទីតាំងឯណោះ។ 


គេចាំបានថាក្រោយពីមានការធ្វើពហិការមិនទស្សនាខ្សែភាពយន្តខ្មែររឿង«ម៉ែក្រឡាភ្លើង»របស់ផលិតកម្មសាស្ត្រាហ្វីមកាលពីពេលថ្មីៗនេះរបស់ភាគីថៃបានធ្វើឱ្យលោក លៀក លីដាហាក់មិនសូវរីករាយខណៈរឿង«ប្រុសលក់ខ្លួន»របស់លោកត្រៀមចាក់បញ្ចាំងនៅប្រទេសថៃ។ ប៉ុន្តែមិនដូចការរំពឹងទុកនៅក្នុងពិធីសម្ពោធចាក់បញ្ចាំងជាផ្លូវការលើទឹកដីថៃកាលពីថ្ងៃទី ១៩ម្សិលមិញលោក លៀក លីដា បង្ហាញអារម្មណ៍រីករាយក្រោយឃើញភាគីថៃបានផ្ដល់កន្លែងចាក់បញ្ចាំងជាច្រើនកន្លែង ជាពិសេសការគាំទ្រយ៉ាងខ្លាំងនៅថ្ងៃបើកសម្ពោធពីសំណាក់អ្នកវិនិយោគខាងភាពយន្ត អ្នកសារព័ត៌មាននិងទស្សនិជនជាដើម។ មានការលើកឡើងពីសំណាក់អ្នកលេងបណ្តាញសង្គមថាវាសនារឿង«ប្រុសលក់ខ្លួន»អាចនឹងខុសពីរឿង«ម៉ែក្រឡាភ្លើង»ដាច់ ។ 
 

គួរបញ្ជាក់ថារឿង«ប្រុសលក់ខ្លួន»មានការចូលរួមសម្តែងពីសំណាក់តារាល្បីលំដាប់ប្រទេសចំនួន ៤ ចូលរួមគីប្រទេសកម្ពុជា ភូមា ថៃ និង វៀតណាម ។ បើតាមរូបភាពមួយចំនួនដែលបានចែករំលែកនៅក្នុងបណ្តាញសង្គមរបស់តារាសម្តែង ខាត់ វ៉ៃហាំង រួមនឹងផេកថៃមួយចំនួនគេសម្គាល់ឃើញថាមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ភាគីថៃ ។ ក្នុងនោះតារាសម្តែងរូបសង្ហា ខាត់ វ៉ៃហាំង ក៏ទទួលបានផ្កាកូលាបជាច្រើនទងពីសំណាក់អ្នកគាំទ្រជនជាតិថៃផងដែរ។

រង់ចាំតាមដានទាំងអស់គ្នាថាតើរឿង«ប្រុសលក់ខ្លួន»របស់ផលិតកម្មអិលឌីនឹងទទួលបានជោគជ័យកម្រិតណានៅក្នុងការបញ្ចាំងនៅលើទឹកដីថៃក្រោយពីមានការចម្រូងចម្រាស់នៅក្នុងរឿង«ម៉ែក្រឡាភ្លើង»កាលពីពេលថ្មីៗនេះ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post