header ads

Sponsor

អ្នកលេងបណ្តាញសង្គមជាច្រើនសុទ្ធតែបានដឹងហើយថាក្រោយរៀបការរួចថៅកែពេជ្រ ទ្រី ដាណា តែងបង្ហាញភាពផ្អែមល្ហែមនិងកក់ក្តៅជាមួយស្វាមីរូបសង្ហានៅតាមបណ្តាញសង្គមមិនចាញ់គូស្នេហ័យុវវ័យឡើយ ។ មិនតែប៉ុណ្ណោះលោកស្រីក៏ទទួលបានការថ្នាក់ថ្នមនិងយល់ចិត្តពីសំណាក់លោក រស់ រាជ្ជសាល ជាស្វាមីជាខ្លាំង ។ ប៉ុន្តែសុខៗថៅកែពេជ្រ រូបនេះបែរជាចង់មានជិវិតនៅលីវដូចមុនទៅវិញ ។

បើគិតមកដល់ពេលនេះលោកស្រី ទ្រី ដាណា រៀបការបានប្រមាណជាងបីខែហើយ តែមិនទាន់ទទួលបានដំណឹងល្អនៅឡើយទេ ។ ដ្បិតរវល់ជាមួយនឹងការងារជំនួញធំៗ តែលោកស្រី និងស្វាមីតែងចំណាយពេលដើរកម្សាន្តទាំងក្នុងប្រទេសនិងប្រទេសជិតខាងយ៉ាងមានក្តីសុខ ។ ប៉ុន្តែមុននេះបន្តិចលោកស្រីបែរជាចង់វិលត្រឡប់ទៅរកជីវិតកាលពីមិនទាន់រៀបការទៅវិញ ។ ភ្ជាប់ជាមួយរូបភាពមួយសន្លឹកកំពុងទទួលទានអាហារនៅក្នុងឡានលោកស្រី ទ្រី ដាណា បានភ្ជាប់សំណេរខ្លីមួយថា « កាលនៅសីងហ្គលសប្បាយមាំហាស ចង់រស់នៅដូចមុនវិញ មេចដែរណប់ៗ»។


សាររបស់លោកស្រី ទ្រី ដាណា ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដោយអ្នកខ្លះក៏បានគាំទ្រចង់ឱ្យលោកស្រី ទ្រី ដាណា ប្រើជីវិតនៅលីវដូចមុន ។ ក្នុងនោះក៏មានការចូលរួមបញ្ចេញមតិជាច្រើនថា«គាំទ្រចែជីវិតឯករាជ្យ» «Single ទៅម៉ាក់អត់ចាំបាច់មានណាគេមោជួយចាយលុយ» «នៅកន្លែងណា៎ដែរមានស្នាមញញឹមម៉ាក់ កុំនាំឲខ្លួនឯងរងទុក្ខ» «មនុស្សប្រុស មិនដូចគ្នាទេ បើប៉ះមនុស្សប្រុសល្អនារីនោះគឺមានសំណាង តែបើមនុស្សប្រុសមិនល្អ ប្រាកដណាស់ អ្នកនឹងពិបាកអស់មួយជីវិត»។

ជាមួយនឹងការសួរនាំជាច្រើនរបស់អ្នកលេងបណ្តាញសង្គមត្រូវបានលោកស្រី  ទ្រី ដាណា តបថាមកពីហត់ពេក ។ ទោះបីជាបែបនេះក្តីគេមិនដឹងថាតើការបង្ហោះសំណេររបស់លោកស្រី ទ្រី ដាណា ជាការពិតឬគ្រាន់តែជាទីផ្សារការងារព្រោះដូចដឹងស្រាប់ហើយថាលោកស្រី និងស្វាមីក្មេងមានភាពផ្អែមល្ហែមគ្នាណាស់ ជាពិសេសកាលពីមួយរយៈមុនលោកស្រីនិងស្វាមីក៏បានរៀបការយ៉ាងរ៉ូមែនទិកនៅតំបន់សមុទ្រដោយលោកស្រីបានបញ្ជាក់ច្បាស់ៗថាស្រឡាញ់ស្វាមីជាខ្លាំង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post