header ads

Sponsor

ដ្បិតកំពុងរស់នៅសហរដ្ឋអាមេរិកយ៉ាងមានក្តីសុខក៏ពិតមែន តែតារាចម្រៀង វេហាស៍ តែងតែតាមដានរឿងរ៉ាវសំខាន់ៗដែលកំពុងផ្ទុះនៅក្នុងប្រទេសខ្មែរ ជាពិសេសរឿងរ៉ាវដែលប្រជាពល រដ្ឋកំពុងចាញ់បោកក្រុមហ៊ុនវិនិយោគមួយចំនួនដោយម្នាក់ៗអស់ប្រាក់រាប់ម៉ឺនដុល្លារឯណោះ

លោក វេហាស៍ ដែលជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេបានចាកចេញទៅរស់នៅជាមួយ បងប្រុសតារាចម្រៀង មាស សាលី ឯទឹកដីសហរដ្ឋអាមេរិកមួយរយៈហើយ ។ ប៉ុន្តែយ៉ាងណាតារាចម្រៀងរូបនេះតែងបង្ហាញសកម្មភាពក៏ដូចជាវីដេអូពីជីវិតរស់នៅទីនោះដល់អ្នកគាំទ្រហើយពេលខ្លះលោកក៏បានបញ្ចេញមតិមួយចំនួនទាក់ទងរឿងក្តៅៗដែលកំពុងផ្ទុះនៅក្នុងបណ្តាញសង្គម ។


តួយ៉ាងថ្មីៗនេះតារាចម្រៀង វេហាស៍ បានបង្ហោះសំណេរខ្លីថា «ប្រជាជនខ្មែរតែជាង17លាននាក់ តែគ្រាន់តែលុយដែលពួកក្រុមហ៊ុនជោគជ័យបោកបានគឺរាប់រយលានដុល្លារ សួរថារឿងអីមិនក្រសឹងម៉ាប្រទេស? អ្នកចាញ់បោកគេសុទ្ធតែអ្នកធម្មតា ឯពួកងារឧកញ្ញ៉ាជាអ្នកបោករាស្រ្តទៅវិញ»។ ជុំវិញការលើកឡើងរបស់តារាចម្រៀង វេហាស៍ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបានលាន់មាត់ថាសរសើរណាស់តារាចម្រៀង វេហាស៍ ហ៊ានយករឿងបែបនេះមកនិយាយនៅក្នុងបណ្តាញសង្គម។ ខ្លះទៀតក៏បានគាំទ្រថា អ្វីដែលតារាចម្រៀងរូបនេះនិយាយជាការពិតភាគច្រើនមានតែអ្នកល្បី ទេដែលបោកប្រាស់អ្នកស្លូតត្រង់ ។

បន្ថែមពីនេះតារាចម្រៀងរូបនេះបានចែករំលែកពីក្រុមហ៊ុនមួយចំនួន​ដែលបានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋដោយរៀបរាប់ថា «នេះគ្រាន់តែប៉ុន្មានក្រុមហ៊ុន ចុះនៅអាមិនទាន់ក្ស័យធុនពុងសម្ងំបោកផ្សេងៗទៀតនោះ? ជា សារ៉ន - 40M  ពិភពដីមាស - 30M ប្រ៊ីលាន ស៊ីធី - 300M

CIC - ?ចាំមើលសិន»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post